Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា ចាត់មន្រ្តីពីររូបចុះដោះស្រាយបញ្ហា​តម្លៃស្រូវជូនកសិករ​នៅបាត់ដំបង និងបន្ទាយមានជ័យ

បានផុស

នៅ

ក្រោយទទួលបានដំណឹងអំពីការធ្លាក់ចុះតម្លៃស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ លោក ឌិត ទីណា ចាត់តាំងមន្រ្តីពីរ គឺលោក ឃី កុសល និងលោក ឈុំ ឆុនលី រដ្ឋលេខាធិការក្រសួងកសិកម្ម ព្រមទាំងក្រុម​ការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យជាក់ស្តែង និងរកដំណោះស្រាយសមស្រប នៅនឹងកន្លែង​ជូនដល់ប្រជាកសិករ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម នៅថ្ងៃទី ១៥ ខែ វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតនេះ បានគូសបញ្ជាក់ថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្តាលខែ ធ្នូ គឺជាពេលវេលា​ប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវ ដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះ បើទោះជាដំណាំស្រូវត្រូវរងផលប៉ះពាល់​ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ចាប់ពីដើមខែវិច្ឆិកាមក។

ជាក់ស្តែងនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញសម្ងួត និងកិនស្រូវប្រភេទផ្ការំដូលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។

ជាមួយនឹងបញ្ហាតម្លៃស្រូវ ក្រសួងកសិកម្ម បានអំពាវនាវដល់ប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែងឱ្យទាក់​ទងផ្ទាល់​ទៅក្រុមការងាររបស់ក្រសួង តាមលេខទួរសព្ទ ០៩៥ ៩៥១ ១១១( សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងបានទទួលព័ត៌មានពេញលេញ និងធ្វើការសម្រប​សម្រួល​ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់ពលរដ្ឋក្នុងបណ្តាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថា ក្រសួងមិនអើពើជួយដោះស្រាយ។ ដោយក្រសួងបាន សង្កត់ធ្ងន់ថា ការបង្ហោះព័ត៌មានបែបនេះ ធ្វើឱ្យមាន​ការភ័យ​បារម្ភដល់ប្រជាកសិករ ដែលមិនទាល់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវ​មិនទាន់គ្រប់គុណភាព ដើម្បីលក់ បណ្តាលឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ២១ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ២០ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២២ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម