ព័ត៌មានជាតិ
ផ្លូវវាងក្រុងសៀមរាប នឹងសាងសង់កាត់តំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង
តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវវាងក្រុងមួយខ្សែនៅខាងជើងក្រុងសៀមរាបនឹងសាង់សង់កាត់តំបន់អភិវឌ្ឍរុនតាឯកនិងពាក់ស្នែង។
ថ្លែងនៅក្នុងសន្និសីទវឌ្ឍនភាពរយៈពេល ៥ ឆ្នាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបង្ហើបពីគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាបកាត់តំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ដែលរដ្ឋាភិបាលទើបរៀបចំជាតំបន់អភិវឌ្ឍសម្រាប់ពលរដ្ឋដែលផ្លាស់ទីពីតំបន់រមណីយដ្ឋានអង្គរ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវវាងខាងជើងក្រុងសៀមរាបដែលនឹងស្ថាបនាកាត់តំបន់រុនតាឯកនិងពាក់ស្នែង បានសិក្សាចប់សព្វដោយប្រើប្រាស់ថវិកាពីធនាគារអភិវឌ្ឍអាស៊ី ADB។
បើតាមលោក ស៊ុន ចាន់ថុល ក្រៅពីផ្លូវវាងខាងជើង រដ្ឋាភិបាលក៏បានគិតគូរសាងសង់ផ្លូវវាងក្រុងសៀមរាបមួយខ្សែទៀតនៅខាងត្បូងតភ្ជាប់ពីផ្លូវជាតិលេខ ៦៤ ទៅពួកដោយប្រើប្រាស់ថវិកាកម្ចីមកពី ACDF របស់កូរ៉េ។
លោករដ្ឋមន្រ្តីបានបង្ហាញពីមោទនភាព ក្រោយគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាជាពិសេសផ្លូវ ៣៨ ខ្សែបានបញ្ចប់សម្ពោធដាក់ដំណើរការដែលបានផ្លាស់ប្តូរមុខមាត់ខេត្តសៀមរាប មានផ្លូវស្អាតសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងបរទេសឃើញពីភាពទាក់ទាញ និងប្លែកភ្នែកនៃទីក្រុងទេសចរណ៍ដ៏សំខាន់នេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា