ព័ត៌មានជាតិ
កម្ពុជា ត្រៀមសហការជាមួយផលិតករភាពយន្តចិន ថតភាពយន្តបែបប្រវត្តិសាស្ត្រ នៅកម្ពុជា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍គម្រោងថតភាពយន្តបែបប្រវត្តិសាស្រ្តរបស់ផលិតករភាពយន្ត នៃសាធារណរដ្ឋប្រជាមានិតចិន នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Xie Xudong អគ្គនាយកក្រុមហ៊ុន Zhong Fang international Investment នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជម្រាបជូនពីគម្រោងនៃការផលិតភាពយន្ត ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តកម្ពុជាចិន នាសតវត្សទី១៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះគម្រោងនៃការថតភាពយន្តរឿងប្រវត្តិសាស្រ្តនេះ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្ថប្រយោជន៍ដល់ការផ្សព្វផ្សាយអំពីកម្ពុជា ពិសេសផ្នែកវប្បធម៌ និងទេសចរណ៍។ ជាមួយនេះ ដើម្បីជួយសម្របសម្រួលដល់ផលិតករ លោកស្រីបណ្ឌិតសភាចារ្យបានស្នើដល់ក្រុមហ៊ុនផ្តល់អត្ថបទនិពន្ធពិស្តារ ដើម្បីក្រុមការងារក្រសួងជួយពិនិត្យសិក្សា និងស្នើឱ្យមានការជួបពិភាក្សាផ្ទាល់រវាងផលិតករ អ្នកដឹកនាំរឿង ជាមួយមន្រ្តីជំនាញរបស់ក្រសួង ដើម្បីជួយសម្រួលខ្លឹមសារឱ្យកាន់តែមានភាពត្រឹមត្រូវស្របតាមប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ថា ការទាក់ទាញផលិតករភាពយន្តបរទេសឱ្យមកថតភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាការងារអាទិភាពមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីវប្បធម៌៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?