Connect with us

ព័ត៌មានជាតិ

នាវាពិឃាដជប៉ុន ត្រៀមចូលកម្ពុជា នាពេលដ៏ខ្លីខាងមុខ

បានផុស

នៅ

នាវា ស្វ័យការពារ ជប៉ុន ប្រភេទ នាវាពិឃាដ ចំនួន ១គ្រឿង នឹងចូលចតនៅ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលជួបសម្ដែងការគួរសម ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជា ណា ចក្រកម្ពុជា និងធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទ លាគ្នាពេលធ្វើដំណើរត្រឡប់ទៅវិញ បើមានការយល់ព្រម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈបច្ចេកទេសនាវាពិឃាដនេះ ឈ្មោះ JS HARUSAME (DD-102), មាន បណ្ដោយ ១៥១ មែត្រ, ទទឹង ១៧,៤ ម៉ែត្រ, ជម្រៅទឹក ៥,២ ម៉ែត្រ, ទំងន់ផ្ទុក ៤ ៥៥០ តោន, ចំនួន មនុស្ស ២០៥ នាក់, មេបញ្ជាការនាវា លោក វរនាវីឯក KUDO MASANORI ។

គួររំលឹកថា ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ាន នារាត្រីទី១៣ ខែវិច្ឆិកាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចំពោះករណី ជប៉ុនមានបំណងបញ្ជូននាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន មកកម្ពុជា និងចង់បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម នោះមិនមែនរឿងថ្មីទេ គឺតាំងពីសម្ដេចបានចូលលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូអាបេ កាលចុងខែកញ្ញា មុននេះឯណោះ។ កម្ពុជាមិនមែនគ្រាន់តែស្វាគមន៍នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននោះទេ ពោលគឺ នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសអ្នកណាក៏ដោយ ហើយបើចូលមកចង់ធ្វើសមយុទ្ធជាមួយគ្នា លើការគ្រប់គ្រងគ្រោះមហន្តរាយ ឬប្រឆាំងភេររកម្ម ក៏បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម