ព័ត៌មានជាតិ
មានបណ្ណ ២ ប្រភេទ នេះ ពលរដ្ឋក្រីក្រ អាចទទួលការព្យាបាលដោយឥតគិតថ្លៃ
ដើម្បីជួយសម្រួលបន្ទុកចំណាយ ដល់ពលរដ្ឋដែលខ្វះខាតលើជីវភាព រដ្ឋាភិបាលបានចេញប័ណ្ណអាចឲ្យពលរដ្ឋទៅទទួលសេវាព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ។
លោក ជំទាវ ឳម វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា មានបណ្ណពីរប្រភេទដែលពលរដ្ឋក្រីក្រអាចប្រើប្រាស់ពេលទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ដោយរដ្ឋជាអ្នកចេញថ្លៃជួស។ ទីមួយគឺបណ្ណក្រីក្រ សម្រាប់ជនក្រីក្រ និងបណ្ណ បសស សម្រាប់កម្មករ និងមន្ត្រីរាជការស៊ីវិល។

ករណីពលរដ្ឋគ្មានបណ្ណក្រីក្រ ក៏អាចទៅទទួលសេវា ដោយត្រូវជម្រាបទៅមន្ទីរពេទ្យ ដែលមានគណកម្មការ ឬក្រុមការងារអាចវាយតម្លៃ និងផ្តល់ការលើកលែងបង់ថ្លៃបាន។ លោកជំទាវបញ្ជាក់ដែរថា ប្រជាជនខ្វះខាតជីវភាពហើយមិនមានបណ្ណក្រីក្រ ភាគច្រើនមន្ទីរពេទ្យតែងតែយកចិត្ទទុកដាក់ ផ្តល់សេវាព្យាបាលដូចគេដូចឯងដោយគ្មានរបាំងហិរញ្ញវត្ថុនោះទេ។
លោកជំទាវបន្តថា ការផ្តល់សេវាវិញនៅតាមមន្ទីរពេទ្យកាន់តែមានភាពល្អប្រសើរឡើងទៅតាមកម្រិត និងតាមទីកន្លែង ហើយភាពពេញចិត្តសេវាក៏កើនឡើងដែរ ដែលធ្វើឲ្យមន្ទីរពេទ្យរដ្ឋ កន្លែងខ្លះមានអ្នកជំងឺមកទទួលសេវាច្រើន។
លោកជំទាវ ក៏ស្នើឲ្យបងប្អូនទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យ កុំទុកឲ្យជំងឺវិវត្តន៍ទៅហួសពេលព្យាបាលឲ្យសោះ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ