Connect with us

ព័ត៌មានជាតិ

មាន​បណ្ណ​ ២ ប្រភេទ នេះ​ ពលរដ្ឋ​ក្រីក្រ អាច​ទទួលការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ

បានផុស

នៅ

ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ ដល់ពលរដ្ឋ​ដែល​ខ្វះខាតលើ​ជីវភាព​ រដ្ឋាភិបាល​បាន​ចេញ​ប័ណ្ណអាច​​ឲ្យ​ពលរដ្ឋ​ទៅ​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​តាម​​មន្ទីរពេទ្យ​ដោយ​ឥត​គិត​ថ្លៃ។

លោក ជំទាវ ឳម វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា មាន​បណ្ណ​ពីរ​ប្រភេទ​ដែល​ពលរដ្ឋ​ក្រីក្រ​អាច​ប្រើប្រាស់ពេលទៅទទួលសេវាព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយរដ្ឋជាអ្នកចេញថ្លៃជួស។ ទី​មួយ​គឺ​បណ្ណក្រីក្រ សម្រាប់ជនក្រីក្រ និងបណ្ណ បសស សម្រាប់កម្មករ និងមន្ត្រីរាជការស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ពលរដ្ឋ​គ្មាន​បណ្ណក្រីក្រ​ ក៏​អាច​ទៅ​ទទួល​សេវា​ ដោយ​ត្រូវ​ជម្រាបទៅមន្ទីរពេទ្យ ដែលមានគណកម្មការ ឬក្រុមការងារអាចវាយតម្លៃ និងផ្តល់ការលើកលែងបង់ថ្លៃបាន។ លោក​ជំទាវ​បញ្ជាក់​​ដែរ​ថា ប្រជាជន​ខ្វះខា​តជីវភាព​ហើយ​មិនមានបណ្ណក្រីក្រ ​ភាគ​ច្រើនមន្ទីរពេទ្យតែងតែយកចិត្ទទុកដាក់ ផ្តល់​សេវា​ព្យាបាល​ដូចគេដូច​ឯងដោយគ្មានរបាំងហិរញ្ញវត្ថុ​នោះ​ទេ។

លោកជំទាវ​បន្ត​​ថា ​ការ​ផ្តល់​សេវាវិញនៅតាមមន្ទីរពេទ្យ​កាន់តែមានភាពល្អប្រសើរឡើងទៅតាមកម្រិត និងតាមទីកន្លែង ហើយភាពពេញចិត្តសេវាក៏កើនឡើងដែរ ដែលធ្វើឲ្យមន្ទីរពេទ្យរដ្ឋ កន្លែងខ្លះមានអ្នកជំងឺមកទទួលសេវាច្រើន។

លោក​ជំទាវ ក៏​ស្នើ​ឲ្យ​បង​ប្អូន​ទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យ កុំទុកឲ្យជំងឺវិវត្តន៍ទៅហួសពេលព្យាបាលឲ្យសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម