ព័ត៌មានជាតិ
ថវិកាជាង ១៣ម៉ឺនដុល្លារ ទទួលបានពីការ”រត់ជាមួយសាយ ៤សែនជំហាន” ជួយមន្ទីរពេទ្យកុមារអង្គរ
លោក អួន បឋម ហៅ សាយ បានប្រកាសបិទកម្មវិធី “រត់ជាមួយសាយ ៤សែនជំហាន” ពីភ្នំពេញទៅសៀមរាប នៅថ្ងៃទី ១៥ ខែវិច្ឆិកា ដោយទទួលបានថវិការ ១៣០,៣១៣ ដុល្លារ។

សាយ បានសរសេរនៅលើផេកផ្លូវការដូច្នេះថា« ខ្ញុំបាទសាយ និងក្រុមការងារ #RUNWITHSAI សុំធ្វើការប្រកាសបិទកម្មវិធី “រត់ជាមួយសាយ ៤សែនជំហាន” ពីភ្នំពេញទៅសៀមរាប នៅថ្ងៃនេះត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ២០២២ ដែលបូកសរុបចំនួនថវិកាបរិច្ចាគ ពីពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជា សិល្បករ សិល្បការិនី ក្រុមគ្រួសារស.ស.យ.ក មន្ត្រីរាជរដ្ឋាភិបាល លោកឧកញ៉ា ឯកឧត្តម លោកលោកស្រីទាំងអស់ ស្មើនឹងចំនួនទឹកប្រាក់ ១៣០,៣១៣ ដុល្លារសហរដ្ឋអាមេរិក»។
បើតាម សាយ បានបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរមានតម្រូវការ ពី ៣០ ម៉ឺនដុល្លារ ទៅ ៤០ ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ព្យាបាលផ្នែកជំងឺមហារីកទៅកាន់កុមារកម្ពុជា។ ជាមួយនឹងតម្រូវការ សាយ បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា សូមបន្តបរិច្ចាគ និងបង្កើតគម្រោងផ្សេងៗ ដើម្បីទទួលបាននូវការឧបត្ថម្ភ ការបរិច្ចាគផ្គត់ផ្គង់ដល់មន្ទីរពេទ្យកុមារអង្គរប្រកបដោយនិរន្តរភាព។

លោក Kenro Izu ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ ជាជនជាតិជប៉ុន បានចំណាយពេលជាង ២០ឆ្នាំ ក្នុងការបង្កើតផ្គត់ផ្គង់ និងស្វែងរកគ្រប់វិធី ដើម្បីរក្សាឲ្យមន្ទីរពេទ្យកុមារអង្គរដំណើរការរហូតមកដល់សព្វថ្ងៃ និងបន្តទៅមុខទៀត។
តាមរយៈសកម្មភាពកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ និងជំរុញទឹកចិត្ត ដល់ជនរួមជាតិកម្ពុជាទាំងអស់ អោបក្រសោបជួយគ្នាក្នុងគ្រាលំបាក និងប្រឹងប្រែងទាំងអស់គ្នា ដើម្បីអនាគតកុមារកម្ពុជា ពិសេសគឺអាយុជីវិតកុមារដែលទៅទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។

សាយ សង្ឃឹមថា នឹងមានអ្នកបន្តធ្វើសកម្មភាព ជួយជំរុញដល់ការបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងគិតគូរដល់បញ្ហាសង្គម ប្រៀបប្ដូរជាបញ្ហារបស់ខ្លួនឯង ព្រមទាំងការចូលរួមជួយកែតម្រូវក្នុងន័យស្ថាបនា និងចូលរួមក្នុងកិច្ចការងារសង្គម ដើម្បីទទួលបាននូវសង្គមដ៏ល្អប្រសើរដែលយើងចង់បាននាថ្ងៃអនាគតទាំងអស់គ្នា៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ