Connect with us

ព័ត៌មានជាតិ

ពន្ធដារក្រើនរំលឹកដល់ម្ចាស់យានយន្ត ឱ្យរួសរាន់មកបង់ពន្ធត្រឹមថ្ងៃ ៣០ វិច្ឆិកា

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្ត​គ្រប់​ប្រភេទ ដែល​មិន​ទាន់​បាន​​បំពេញ​​ភារកិច្ច​​បង់​ពន្ធ​​ប្រចាំ​ឆ្នាំ​២០២២ ត្រូវ​​រួសរាន់​​ដាក់​​លិខិត​​ប្រកាស​​ពន្ធ​​ឱ្យ​​បាន​​ទាន់​​ពេលវេលា ព្រោះ​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​ជាស្ថាពរ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់​ថា​ ក្នុង​ករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់​ពេលវេលា ម្ចាស់​យានយន្ត​នឹង​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់​ ស្តី​ពី​សារពើពន្ធ​ជាធរមាន។
តាមការគូសបញ្ជាក់ អគ្គនាយកដ្ឋានពន្ធដារ​នឹង​ធ្វើ​ការ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​ពិសេស​​នគរបាល​ចរាចរណ៍​ និង​​កង​រាជ​អាវុធហត្ថ ដើម្បី​ចុះ​ពិនិត្យ​ការ​អនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីថ្ងៃបិទបញ្ចប់ការប្រមូលពន្ធ។

គួរឱ្យដឹងដែរថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់​ហើយ ខណៈ​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត នៅ​មិន​ទាន់​បង់ពន្ធ​នៅ​ឡើយ អាស្រ័យ​ហេតុនេះ អគ្គនាយកដ្ឋានពន្ធដារ ស្នើ​ឱ្យ​ម្ចាស់​យានយន្ត​ដែល​មិន​ទាន់​បាន​បំពេញ​ភារ​កិច្ច​​បង់ពន្ធ រូតរះ​បង់ពន្ធ ដែលអាច​ធ្វើ​ទៅបាន​នៅ​តាម​សាខាពន្ធដារ​ខេត្ត-ខណ្ឌ ឬ​ធនាគារ​ផ្សេងៗ។

ដោយឡែក សម្រាប់​យានយន្ត​ដែល​ជាកម្មសិទ្ធិ​របស់​ស្ថានទូត ឬស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​​បច្ចេកទេស​​របស់​រដ្ឋាភិបាល​​នានា ត្រូវ​​ស្នើ​​សុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​បាន​លតាបត្រ​បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំណែក​ឯ​យានយន្ត​របស់ក្រសួង និងស្ថាប័ន ឬអង្គភាពដែលត្រូវ​ទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និង​យានជំនិះគ្រប់ប្រភេទ (ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្ត​បើក​ប្រាក់) ដោយ​តម្រូវ​ឱ្យ​ភ្ជាប់មកជាមួយ​នូវ​បញ្ជីសារ​ពើ​​ភណ្ឌ​​យាន​យន្ត ទ្រព្យ​សម្បតិ​រដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង​ចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា ការបង់ពន្ធលើមធ្យាបាយ​ធ្វើដំណើរ​តាម​រយៈ​ធនាគារ គឺ​អាច​បាន​នៅ​​ធនាគារ​​កាណាឌីយ៉ា; ធនាគារវឌ្ឍនៈ; ធនាគារកម្ពុជាសាធារណៈ; ធនាគារ J Trust; ធនាគារស្ថាបនា; ធនាគារប្រៃសណីយ៍កម្ពុជា; ធនាគារ​វឌ្ឍនៈ​អាស៊ីចំកាត់​; ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃកម្ពុជា ឬនៅ​​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នាជាមួយ​ ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មួយវិញទៀត សម្រាប់​យានយន្ត​ដែល​ធ្លាប់​ប្រកាស​បង់ពន្ធ​លើ​ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះ​គ្រប់ប្រភេទកន្លង​មក ម្ចាស់​យាន​យន្ត​គ្រប់​ប្រភេទ អាច​បង់​ប្រាក់​ដោយ​ងាយ​ស្រួល​តាម​រយៈ​កម្មវិធី “GDT Taxpayer App”​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ហុងកុងនឹងហាមឃាត់ការជក់បារីអេឡិច​ត្រូនិចនៅទីសាធារណៈនៅឆ្នាំ​២០២៦

ខណ្ឌចំការមន
សន្តិសុខសង្គម៣៥ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់៣នាក់ ក្រោយធ្វើសកម្មភាពឆក់បានសម្រេចនៅខណ្ឌចំការមន

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ទើបដណ្តើមមកុដ និងពានរង្វាន់ពីឆាកអន្តរជាតិ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម