ព័ត៌មានជាតិ
៩ ខែ ឆ្នាំ ២០២២ គម្រោងជាង ៣ ពាន់ទទួលការអនុញ្ញាតឱ្យសាងសង់
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា នៅក្នុងរយៈពេល ៩ ខែឆ្នាំ២០២២នេះ គម្រោងសាងសង់នៅទូទាំងប្រទេសមានជាង ៣ ពាន់គម្រោង ទុនវិនិយោគប្រមាណជិត ២ ពាន់លានដុល្លារអាមេរិកដែលបានចូលរួមលើកស្ទួយដល់សរដ្ឋកិច្ចកាន់តែប្រសើរថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៌វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ (CAMFOOD/CAMHOTEL and CAMBUILD 2022) នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកា នៅ “សហសាលពិព័រណ៍កោះពេជ្រ” លោកលាង មុនីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា រយៈពេល៩ខែឆ្នាំនេះ ក្រសួងបានអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៣១៧៦ គម្រោងមានទុនវិនិយោគចំនួន១៩៦៣ លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងបណ្តុំលំនៅដ្ឋានជាលក្ខណៈបុរីចំនួន ២០ គម្រោង គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅមានចំនួន ៩៨ គម្រោងស្មើនឹង១០០អគារ ក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន ៦៣ គម្រោង ខេត្តព្រះសីហនុ ១១ គម្រោង ខេត្តបន្ទាយមានជ័យ១២គម្រោង និងបណ្តាខេត្តផ្សេងៗទៀត១២គម្រោង។
កំណើននៃគម្រោងសាងសង់នេះ នាំឲ្យមានតម្រូវការលើសម្ភារៈសំណង់បរិក្ខារសំណង់ និងផលិតផលសំណង់និងបច្ចេកវិទ្យាសំណង់ ចាំបាច់មានស្តង់ដារត្រឹមត្រូវអនុឡោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដើម្បីធានាគុណភាពសំណង់និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ រួមទាំងគាំទ្រដល់ការអភិវឌ្ឍធ្វើឲ្យទីក្រុងមានភាពរស់រវើកមានការតភ្ជាប់ និងមានសុវត្ថិភាពប្រកបដោយនិរន្តរភាពនិងបរិស្ថាននៃការរស់នៅកាន់តែល្អប្រសើរ។


លោក MR.DARREN SIOW អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីបានថ្លែងថា ការត្រលប់មកវិញនៃព្រឹត្តិការណ៍ក្នុងឆ្នាំនេះ គឺជាសញ្ញាដ៏រឹងមាំមួយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩ រយះពេល២ឆ្នាំ។
ពិព័រណ៏ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវបានទទួលស្គាល់ពិព័រណ៏អន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា សម្រាប់វិស័យឧស្សាហកម្ម ម្ហូបអាហារ សណ្ធាគារ បដិសណ្ធារកិច្ច និង ឧស្សាហកម្មសំណង់ ដែលទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិ និងអន្តរជាតិសរុបជាង ២៥០ ដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធ។
ពិព័រណ៍ឆ្នាំនេះរំពឹងនឹងទាក់ទាញអ្នកទស្សនាជាង ១០០០០នាក់ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០២២។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការរៀបចំឱ្យមានកម្មវិធី ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិនេះ បន្ទាប់ពីបានខកខានជាង ០២ឆ្នាំ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី រំពឹងនិងជឿជាក់ថា នៅឆ្នាំក្រោយៗព្រឹត្តិការណ៍របៀបនេះនឹងរៀបចំកាន់តែច្រើនដង កាន់តែធំជាងនេះ និងកាន់តែសំបូរបែបបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ