Connect with us

ព័ត៌មានជាតិ

អាជីវកម្មទេសចរណ៍ជាង២៧០០ទីតាំងបើកឡើងវិញផ្តល់ការងារដល់បុគ្គលិកជាង៣ម៉ឺននាក់

បានផុស

នៅ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា មកដល់ពេលនេះមានអាជីវកម្មទេសចរណ៍ប្រមាណ២,៧០៨ទីតាំង បានបើកឡើងវិញ និងបុគ្គលិកធ្លាប់រងប៉ះពាល់ទទួលបានការងារវិញប្រមាណ ៣១,១០៥នាក់។

គួរបញ្ជាក់ថា ក្នុងអំលុងពេលមានការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ-១៩ អាជីវកម្មទេសចរណ៍ដែលទទួលរងផលប៉ះពាល់និងបានបិទ-ផ្អាកសរុបប្រមាណ៣៩១៥ទីតាំង ស្មើនឹងប្រមាណ ៤១% នៃចំនួនអាជីវកម្មសរុប និងប៉ះពាល់បុគ្គលិកប្រមាណ ៥៣៥៣៤នាក់ ស្មើនឹងប្រមាណ ៤៥% នៃចំនួនបុគ្គលិកសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា នៅ “សហសាលពិព័រណ៍កោះពេជ្រ” លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលតែងតែគិតគូរ និងដាក់ចេញនូវ​គោលនយោបាយគាំទ្រជាបន្តបន្ទាប់ដល់វិស័យទេសចរណ៍រួមមាន៖ ១.)ដាក់ចេញនូវវិធានការចំនួន១០ជុំ ដើម្បីទ្រទ្រង់កំណើន និងគាំទ្រដល់ការបុគ្គលិករងផលប៉ះពាល់ក្នុងនោះក៏មានវិស័យទេសចរណ៍ ដោយលើកលែងកាតព្វកិច្ចពន្ធដារ

ជាក់ស្ដែងគិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានបើកប្រាក់ឧបត្ថម្ភ ៤០ដុល្លារពីរាជរដ្ឋាភិបាលមានចំនួន ២៣,០១០ នាក់ ស្មើនឹង ៣៧,៨២៣លានរៀល(ប្រមាណជាង ៩លានដុល្លាអាមេរិច)។ ២.)គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជាដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២
ក្នុងទំហំទឹកប្រាក់សហហិរញ្ញប្បទាន ១៥០លានដុល្លារអាមេរិកដែលមានបដិភាគរាជរដ្ឋាភិបាល៥០% និងគ្រឹះស្ថាន​ហិរញ្ញវត្ថុឯកជន៥០%។

ជាមួយគ្នានេះដែរ គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ គ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តកម្ចីជូនអាជីវកម្មទេសចរណ៍ចំនួន ២០៧ទីតាំងដែលត្រូវជាទឹកប្រាក់ចំនួន ២៧,២៤លានដុល្លារអាមេរិក ស្មើនឹង១៨,១៦% នៃទំហំឥណទានសរុប, ៣.)កម្មវិធីពង្រឹងសមត្ថភាពបុគ្គលិក និងអាជីវកម្មដែលទទួលរងផលប៉ះពាល់តាមរយៈមូលនីធិអភិវឌ្ឍជំនាញបណ្តុះបណ្តាលជូនបុគ្គលិកក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រីបានបន្ថែមថា ចាប់ពីខែមកររហូតមកដល់ខែតុលា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១លាន៥៧ម៉ឺននាក់កើនឡើងចំនួន៩៨៧ភាគរយនិងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១០លាននាក់កើនឡើ
ងប្រមាណ២៣៤ភាគរយ។ លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ការប៉ាន់ស្មានពេញមួយឆ្នាំ២០២២នេះកម្ពុជាយ៉ាងហោច​នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២លាននាក់និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ ។ ប៉ុន្តែក្នុងរយៈពេល០៥ឆ្នាំខាងមុខ(ឆ្នាំ២០២៣-២០២៨) កម្ពុជានឹងទាក់ទាញទេសចរអន្តរជាតិឲ្យបានប្រមាណ៧,៥លាននាក់
និងទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់នៅឆ្នាំ២០២៨ខាងមុខតាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការនិងយុទ្ធសាស្រ្តធំៗក្នុងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាពគុណភាព និងនិរន្តរភាព។

លោក MR.DARREN SIOW អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីនេះបានថ្លែងថា “ការត្រលប់មកវិញនៃព្រឹត្តិការណ៍ក្នុង ឆ្នាំនេះ គឺជាសញ្ញាដ៏រឹងមាំមួយនៃការងើបឡើងវិញនៃ សេដ្ឋកិច្ចជាតិនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩ រយះពេល២ឆ្នាំ” ។

លោកបានបន្តថាពិព័រណ៍ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 ត្រូវមានការទទួល ស្គាល់យ៉ាង ទូលំទូលាយថាជាពិព័រណ៏អន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាសម្រាប់វិស័យឧស្សាហកម្ម ម្ហូបអាហារ សណ្ធាគារ បដិសណ្ធារកិច្ច និងឧស្សាហកម្មសំណង់ ហើយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិ និង អន្តរជាតិ សរុបជាង ២៥០ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធ ហើយរំពឹងថានឹង ទាក់ទាញអ្នកទស្សនា​ជាង ១០០០០នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២២។

លោកបានបន្តទៀតថា បន្ថែមលើសពីរការតាំងពិព័រណ៏នេះបានសហការជាមួយ សមាគមសណ្ឋាគារកម្ពុជា រៀបចំ បង្កើតវេទិការស្វែងការងារសម្រាប់វិស័យបដិសណ្ឋារកិច្ច ក៏ដូចជាការប្រកួតប្រជែងរៀបចំគ្រែ របៀបរចនានិងតុបតែងផ្កា និង សិក្ខាសាលាចែករំលែកអំពីបចេ្ចកទេស ការច្នៃប្រឌិតថ្មីៗ ផ្នែក វិស័យការហ្វេរ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងសំណង់ជាដើមដែលរៀបចំឡើងដោយអ្នកជំនាញជាច្រើន ។

លោក ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់AMB Tarsus Events Group និងផ្នែកឯកជន ដែលបានខិតខំប្រឹងប្រែង និងសហការគាំទ្រក្នុងការបង្កើតឱ្យមានកម្មវិធី ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិនេះបន្ទាប់ពីបានខកខានការរៀបចំរបស់ខ្លួនអស់រយៈកាល ០២ឆ្នាំ មកហើយ គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្តថា « នៅថ្ងៃនេះ យើងទទួលបានឱកាសរៀបចំពិធីតាំងពិព័រណ៍នេះឡើងវិញ ស្របពេលដែលឆ្នាំ២០២២ ត្រូវបានកំណត់ជាឆ្នាំដំបូងនៃដំណើរងើបឡើងវិញ (Recovery)នៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩»។ លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា ក្នុងឆ្នាំក្រោយៗយើងនៅតែបន្តរួមគ្នារៀបចំព្រឹត្តិការណ៍របៀបនេះ និងឱ្យបានកាន់តែច្រើនដង កាន់តែធំជាងនេះ និងកាន់តែសំបូរបែបបន្ថែមទៀត។

លោក លាង មុនីរិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ចាត់ទុកពិព័រណ៍នេះជាការផ្ដល់ឱកាសសម្រាប់សហគ្រាសក្រុមហ៊ុនអ្នកផលិតអ្នកជំនាញនិងអ្នកជំនាញក្នុងវិស័យសំណង់បានជួបជុំគ្នាដើម្បីផ្លាស់ប្ដូរយោបល់ចែករំលែកបទពិសោធន៍​និងចំនេះដឹងជាពិសេសស្វែងយល់អំពីផលិតផលបច្ចេកវិទ្យាថ្មីៗនិងសេវាកម្មវិស័យសំណង់ចុងក្រោយបង្អស់ដែលមាននៅលើទីផ្សារជាតិនិងអន្តរជាតិទន្ទឹមហ្នឹងនឹងកន្ត្រឹមគ្នានេះក៏ជាអត់ការបង្កើតឱកាសសម្រាប់បង្កើតទំនាក់ទំនងស្វែងរកដីគូរពាណិជ្ជកម្មរវាងអ្នកអ្នកផ្គត់ផ្គង់អ្នកចែកចាយអ្នកប្រើប្រាស់រួមទាំងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ផងដែរ។

លោកមានជំនឿជឿជាក់ថា ការជួបជុំនេះនឹងផ្តល់កាលានុវត្តភាពដើម្បីកសាងទំនុកអ្នកទំនងភាពជាដៃគូជាមួយគ្នានៃការបណ្តាក់ទុននេះធ្វើជាដៃគូអភិវឌ្ឍដីគួរចែកចាយនៅកម្ពុជាដែលជាទីផ្សារប្រកបដោយសក្តានុពល។ លោកបានអំពាវនាវនិងលើកទឹកចិត្តដល់ស្ថាបត្យករអ្នកអភិវឌ្ឍអចលនទ្រព្យអ្នកគ្រប់គ្រងគម្រោងអ្នកសិក្សាគម្រោងអ្នករចនាអ្នកម៉ៅការសាង​សង់ទីប្រឹក្សាគម្រោងវិស្វករនិងអ្នកជំនាញឯកទេសក្នុងវិស័យសំណង់ប្រើឱកាសដ៏ថ្លៃថ្លានេះដើម្បីទាញយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍នៃការតាំងពិព័រណ៍នេះតាមរយៈការចូលរួមទស្សនាសិក្សាស្វែងយល់អំពីសម្ភារៈសំណង់បរិក្ខារសំណង់និងផលិតផលសំណង់និងបច្ចេកវិទ្យាសំណង់ថ្មីៗដែលកំពុងដាក់តាំងតាមស្តង់នីមួយៗក៏ដូចជាចូលរួមក្នុងសិក្ខាសាលាជាច្រើនដែលបានរៀបចំសម្រាប់កម្ពុជារយៈពេលបីថ្ងៃនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម