Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសម្តេចតេជោ តែងតាំងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់សំណើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការតែងតាំងមុខតំណែងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវទទួលភារកិច្ចថ្មី។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងដូច្នេះថា៖ «ខ្ញុំសូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្តី ដើម្បីមេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងការតែង​តាំងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់»។ តាមរយៈសំណើរបស់សម្ដេច ស ខេង គឺបានស្នើសុំតែងតាំងមុខតំណែងលោក ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការស្នើសុំតែងតាំងមុខតំណែងខាងលើនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ និងគ្រប់គ្រងការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការ នាពេលកន្លងមក។

គួរជម្រាបថា លោក ខូយ រីដា ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ មុនពេលលោក ត្រូវបានផ្លាស់ប្ដូរជាអភិបាលរងខេត្តបាត់ដំបង។ ដោយឡែក លោក ជាវ តាយ ក្រោយចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ គឺមួយរយៈពេលចុងក្រោយនេះ មិនបានឃើញវត្តមានរបស់លោក នៅក្នុងការដឹកនាំការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ឡើយ ខណៈលោក ចេង ឡៃ ត្រូវបានទទួលជាអភិបាលខេត្តស្ដីទី៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ៦ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច១០ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ១២ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១២ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

Sokha Hotels

ព័ត៌មានពេញនិយម