Connect with us

ព័ត៌មានជាតិ

កូនប្រុសមួយរូបរបស់លោក អ៊ិត សំហេង កំពុងកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

បានផុស

នៅ

លោក អ៉ិត សំហេង កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីអំឡុងឆ្នាំ២០១៣ បន្ទាប់ពីលោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាំងពីឆ្នាំ២០០៣។ ចំណែក កូនប្រុសចំនួនពីររូបរបស់លោកវិញ គឺលោក សំហេង បុរស កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណៈលោក សំហេង បូរ៉ា ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណោមកូនប្រុសទាំងពីររបស់លោក អ៉ិត សំហេង គឺលោក សំហេង បុរស មិនត្រឹមតែកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច ប៉ុណ្ណោះទេ លោក ក៏មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ។

មុនទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច នាពេលនេះ លោក សំហេង បុរស បានឆ្លងកាត់បទពិសោធការងារជាបន្តបន្ទាប់ ដោយដំបូងឡើយលោកចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីរាជការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាំងពីឆ្នាំ២០០២។ ជាមន្ត្រីនៃក្រសួងសង្គមកិច្ច យុវជនរូបនេះ ទទួលបានការតែងតាំងតួនាទីជាច្រើន ជាអាទិ៍ អនុប្រធានការិយាល័យហិរញ្ញវត្ថុ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាដើម។

លុះនៅឆ្នាំ២០១៥ លោក សំហេង បុរស ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយទទួលភារកិច្ចជាប្រធានមូលនិធិជាតិសម្រាប់អតីតយុទ្ធជន និងប្រធាន​មូលនិធិ​សន្តិសុខ​ជាតិ​សម្រាប់​មន្ត្រី​រាជការស៊ីវិល។ រហូតដល់ឆ្នាំ២០១៨ លោក ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជារដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។ បច្ចុប្បន្ននេះ លោក ក៏កំពុងបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជំនួយសង្គមជាតិផងដែរ។ សម្រាប់កិច្ចការសង្គម លោក សំហេង បុរស ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ដោយឡែក ប្រវត្តិសិក្សាវិញ គឺលោក សំហេង បុរស បានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឆ្នាំ១៩៩៦- ១៩៩៧ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ រីឯ កម្រិតឧត្តមសិក្សា លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច សញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី និងសព្វថ្ងៃនេះ លោកកំពុងបន្តការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា។ បន្ថែមពីនេះ លោក ក៏មានសញ្ញាបត្រភាសាអង់គ្លេសទូទៅនៃមហាវិទ្យាល័យ Pikes Peak សហរដ្ឋអាមេរិក និងវគ្គបណ្ដុះបណ្ដាលវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០១០-២០១១ នៅសាលាភូមិន្ទរដ្ឋបាល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម