ព័ត៌មានជាតិ
ប្រធានសាខាពន្ធដារ បន្ទាយមានជ័យ ក្រើនម្ចាស់យានយន្តបង់ពន្ធផ្លូវ ខណៈជិតដល់ថ្ងៃផុតកំណត់
ប្រធានសាខាពន្ធដារ ខេត្តបន្ទាយមានជ័យ បានធ្វើការរំលឹកដល់មហាជនដែលមានរថយន្តទាំងអស់ថា នៅសល់តែជាង ១០ថ្ងៃទៀតតែប៉ុណ្ណោះ ការបង់ពន្ធផ្លូវលើរថយន្តគ្រប់ប្រភេទ នឹងត្រូវបានបញ្ចប់ បើសិនជាលោកលោកស្រីណា មិនទាន់បានបង់ពន្ធផ្លូវ សូមរួសរាន់ទៅបង់ឱ្យបានមុនដាច់ខែវិច្ឆិកានេះ ជៀសវាងការផាកពិន័យផ្សេងៗ។

លោក ព្រឹម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រហូតមកដល់ថ្ងៃនេះ មានយានយន្តភាគច្រើន បានចូលមកបង់ពន្ធរថយន្តរបស់ខ្លួនរួចរាល់អស់ហើយ នៅតែម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានដឹង និងមកបង់ពន្ធនៅឡើយ ដូច្នេះ សាខាពន្ធដាខេត្តបន្ទាយមានជ័យ សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែល មិនទាន់បានបំពេញកាតព្វកិច្ច បង់ពន្ធជូនរដ្ឋ មេត្តារួសរាន់មកបង់ពន្ធ ឱ្យបានទាន់ពេល ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ផុតកំណត់ហើយ។

ម្ចាស់យានយន្ត ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយមន្ទីរ និងក្រសួង សាធារណការ និងដឹកជញ្ជូន នៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ រឺនៅធនាគារដែលបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជៀសវាង នូវការកកស្ទះ និងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅថ្ងៃជិតបិទកំណត់ ដែលអាចនាំឱ្យកើតមាននូវបាតុភាព អសកម្ម ដោយប្រការណាមួយជាដើម។

លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ បញ្ជាក់ឱ្យដឹងទៀតថា យោងតាមលិខិតលេខ ៤.៨.២ ស ជា ណ ហ ធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ចំពោះយានយន្ត ឯកជន ជ្រកក្រោមស្លាក លេខរដ្ឋ ផ្លាកលេខ ខ.ម និងផ្លាកលេខ ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ បាន លុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករ នាំចូលស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពី គយ និងចុះបញ្ជីយានយន្តនៅមន្ទីរ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្ដីពី សារពើពន្ធជាធរមាន។ ក្នុងនោះមន្ត្រីពន្ធដារខេត្ត និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេស នគរបាលចរាចរ និងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់