ព័ត៌មានជាតិ
ករណីស្មៀនសង្កាត់តាខ្មៅ, សម្ដេច ស ខេង បញ្ជាក់ថា អ្នកណាធ្វើខុសច្បាប់ អ្នកនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
កាលពីពេលថ្មីៗនេះ ស្មៀនសង្កាត់តាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីនេះ គឺជារឿងបុគ្គល ហើយបើបុគ្គលណាធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះថា ចំពោះករណីស្មៀនសង្កាត់តាខ្មៅ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នោះ គឺជារឿងបុគ្គល ហើយបើបុគ្គលណាធ្វើខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍យ៉ាងដូច្នេះថា «អាហ្នឹងជារឿងបុគ្គលរបស់គាត់ទេ ប៉ុន្តែគ្រាន់ថា ស្មៀនជាមន្ត្រីមុខងារសាធារណៈ ដែលគាត់មានតួនាទីដើម្បីជួយដល់ក្រុមប្រឹក្សា ជួយដល់មេឃុំ-ចៅសង្កាត់ ប៉ុន្តែការប្រព្រឹត្តបទល្មើសរបស់គាត់ អាហ្នឹងជារឿងមួយទៀត ដែលទាំងអស់គ្នាវាឋិតនៅក្រោមច្បាប់ទាំងអស់គ្នា អ្នកណាធ្វើខុស អ្នកនោះទទួលខុសត្រូវ»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មក អង្គភាពប្រឆាំងអំពើពុករលួយ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ ពិតជាបានទទួលជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចការ ចុះផ្សាយរបស់សារព័ត៌មាននានា។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវ របស់លោកប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយ លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់តាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជន រស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយ ជាបន្ទាន់៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ