Connect with us

ព័ត៌មានជាតិ

សម្រេច​ជា​ផ្លូវការ ផ្លាស់ប្តូ​រអគារ​ក្រសួង​​ចំនួន​ ៣ ដើម្បី​បង្កើនប្រសិទ្ធភាព​ការងារ

បានផុស

នៅ

ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​នៅ​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ​២០២១ ពី​ការ​​កែ​សម្រួល​​អគារ​ទីស្តីការ​ក្រសួង​ចំនួន ៣ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ​។

ទី ១ ប្រគល់​អគារ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់​បច្ចុប្បន្ន ជូន​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

ទី ២ ប្រគល់​អគារ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បច្ចុប្បន្ន ជូន​មន្ទីរ​រៀបចំ​ដែនដី នគរោបនីយកម្ម​ សំណង់ និង​សុរិយា​ដី​រាជធានី​ភ្នំពេញ។

ទី ៣ ប្រគល់​ទីតាំង​ទីស្តីការ​ក្រសួង​រ៉ែ​និង​ថាមពល​បច្ចុប្បន្ន ជូន​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម