ព័ត៌មានជាតិ
អាជ្ញាធរ អនុញ្ញាតឱ្យប្រតិបត្តិករល្បែងផ្សងសំណាងមានអាជ្ញាបណ្ណធ្វើអាជីវកម្មតែត្រូវគោរពគោលការណ៍៦ចំណុច
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា(គ.ល.ក) បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករល្បែងផ្សងសំណាងដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតនីតិភាពពី គ.ល.ក អាចធ្វើប្រតិបត្តិការអាជីវកម្ម ដោយស្របច្បាប់នៅកម្ពុជា ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ចំនួន ៦ រួមមាន៖

១. ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាបណ្ណ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក។
២. ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/ឬលិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក ប្រសិនបើមានបំណងធ្វើប្រតិបត្តិការអាជីវកម្ម នៅទីកន្លែងផ្សេងទៀត ក្រៅពីទីតាំងដែលបានបញ្ជាក់ នៅលើអាជ្ញាបណ្ណល្បែងផ្សងសំណាង ឬលិខិបញ្ជាក់នីតិភាព។
៣. ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណល្បែងផ្សងសំណាង អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង និង/លិខិតអនុញ្ញាតជាប៉ុស្តិ៍សេវាពី គ.ល.ក ឬលិខិតបញ្ជាក់នីតិភាពច្បាប់ដើម នៅទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។
៤. ត្រូវដំណើរការតែប្រភេទល្បែង វិធានល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែងដែលមានការអនុញ្ញាតពី គ.ល.ក តែប៉ុណ្ណោះ។
៥. ត្រូវបំពេញចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាងប្រចាំខែ និងត្រូវបង់មូលនិធិសង្គមរបស់ គ.ល.ក ឱ្យគ្រប់ចំនួន និងទាន់ពេលវេលា ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
៦. ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពលួចលាក់បង្កប់កត់កន្ទុយលេខខុសច្បាប់។
បើតាមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក្នុងករណីប្រតិបត្តិករល្បែងផ្សងសំណាង មិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវចាត់ទុកជាបានប្រព្រឹត្តិល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងគោលបំណងបង្រ្កាបនូវរាល់សកកម្មភាព និងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងដើម្បីលើកកម្ពស់វិស័យល្បែងពាណិជ្ជកម្មស្របច្បាប់ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ តាមរយៈសេចក្តីសម្រេចលេខ ៦២ សសរ ចុះថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២២ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធក្នុងនោះក៏មានសមាសភាពពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ផងដែរ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម