Connect with us

ព័ត៌មានជាតិ

មន្ត្រី គ​.​ជ​.​ប ទទួលបាន​ការបណ្តុះបណ្តាល លើ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​ប្រព័ន្ធ SARMIS

បានផុស

នៅ

ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​នៃ​គណៈកម្មាធិការ​ចា​តិ​រៀបចំ​ការបោះឆ្នោត សហការ​ជាមួយ អគ្គលេខាធិការដ្ឋាន​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​សិក្ខាសាលា ជូន​ដល់​មន្ត្រី​ទីស្តីការ គ​.​ជ​.​ប រយៈពេល​មួយថ្ងៃ ស្តីពី​ការរៀបចំ​បញ្ជី​សារ ពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា SARMIS​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​នេះ ត្រូវបាន​ប្រា​រព្ធ​បិទ កាលពី​ម្សិលមិញ ក្រោម​អធិបតីភាព លោក ឆាយ សុផាន់​ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប នៅ​សណ្ឋាគារ សាន់​នី ខេត្តកំពត​។

លោក ឆាយ សុផាន់​ណា បាន​មាន ប្រសាសន៍ ការរៀបចំ​ឱ្យមាន​សិក្ខាសាលា ស្តីពី​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា SARMIS នេះ​ឡើង គឺ​ពិត​ជាមាន​សារ សំខាន់​ណាស់ ព្រោះ​បច្ចុប្បន្ននេះ​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប ដូច្នេះ​ដើម្បី​កសាង និង​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុង​ការ​ចេះ​រៀបចំ​បញ្ជីសារ​ពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា SARMIS វា​ជា​រឿង​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​។

លោក​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សេដ្ឋកិច្ច ជាពិសេស​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ ដែល​បាន​សហការ​រួមគ្នា​ជា មួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ធ្វើការ​កែលម្អ និង​ពង្រឹង​នូវ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ជា​បន្តបន្ទាប់​រហូតដល់​ការ​សម្រេច​បាន​នូវ​កិច្ចការ​រៀបចំ​លិខិត​បទដ្ឋាន គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ដាក់ឱ្យ​ប្រើប្រាស់​តាម​ប្រព័ន្ធ SARMIS៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម