ព័ត៌មានជាតិ
អាហារូបករណ៍ ៥០ កន្លែង សិក្សានៅវិទ្យាស្ថានសន្តប៉ូល
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានសន្តប៉ូល ដែលនឹងផុតកំណត់ការទទួលពាក្យចុះឈ្មោះចូលរៀននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លក្ខខណ្ឌមួយចំនួនត្រូវបានអនុវត្តដូចខាងក្រោម៖
ក. អាហារូបករណ៍ផ្ដល់ជូន
- ថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ចំនួន ២៥កន្លែង សិក្សារយៈពេល ០៤ឆ្នាំ
- ថ្នាក់បរិញ្ញាបត្ររង ជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច ចំនួន ២៥កន្លែង សិក្សារយៈពេល ០២ឆ្នាំ
- ផ្ដល់កន្លែងស្នាក់នៅសមរម្យ ថ្លៃអាហារ សម្រាប់សិស្ស-និស្សិតមកពីបណ្ដាខេត្តឆ្ងាយៗ
ខ. លក្ខខណ្ឌនៃការជ្រើសរើស
- មានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ មានកម្រិតនិទ្ទេសទាប E លើមុខវិជ្ជាប្រវត្តិវិទ្យា ភូមិវិទ្យា ដែលបានបញ្ជាក់ពីក្រសួង អប់រំ យុវជន និងកីឡា សម្រាប់ការចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍។
- មានសញ្ញាប័ត្រទុតិយភូមិជាប់ ឬធ្លាប់បាក់ឌុក សម្រាប់ការចូលរៀនថ្នាក់បរិញ្ញាបត្ររងសណ្ឋាគារ និងបដិសណ្ឋារកិច្ច។
- ត្រូវបំពេញពាក្យចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថាន
- ត្រូវបង់សេវារដ្ឋបាល ១ ឆ្នាំ ១០០ ដុល្លារ
- ត្រូវមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសិក្សារហូតដល់បញ្ចប់ការសិក្សា
ដោយ៖ ថារី



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?