ព័ត៌មានជាតិ
កម្មករសំណង់ម្នាក់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានសំណាងបានឈ្នះរង្វាន់ធំ ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ
ព្រៃវែង ៖ បន្ទាប់ពីប្រគល់រង្វាន់ធំដល់អ្នកឈ្នះរង្វាន់ធំ ១០០ លានរៀល ដែលជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅនោះ នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តរកឃើញអ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីមួយរូបទៀត ដែលជាកម្មករធ្វើសំណង់ រស់នៅខេត្តព្រៃវែង។

សម្រាប់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រូបនេះ មានឈ្មោះ ទុំ សង្ហា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាកម្មករសំណង់ និងធ្វើស្រែ រស់នៅភូមិព្រៃតាម៉ុក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោក ទុំ សង្ហា បានប្រាប់ឲ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ ជារៀងរាល់ថ្ងៃក្រៅពីធ្វើស្រែ លោកតែងស្វែងរកការងារធ្វើជាកម្មករសំណង់ ដោយមួយថ្ងៃអាចទទួលបានកម្រៃ ៤ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាព ហើយនៅពេលត្រឡប់ពីធ្វើការត្រូវបន្តទៅរកត្រី បាញ់កង្កែប ឬរើសខ្យង ក្តាម សម្រាប់ធ្វើជាម្ហូបប្រចាំថ្ងៃ។

ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់ពីធ្វើសំណង់ ហើយរៀបចំចេញទៅរកត្រីដូចសព្វដង លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ១ កំប៉ុង ទុកទទួលទាន។ លុះពេលទៅដល់កន្លែងរកត្រី ហើយអស់កម្លាំង លោកបានយកមកគាស់ទទួលទាន ស្រាប់តែឃើញមានរង្វាន់ធំ ១០០ លានរៀលតែម្ដង។ បន្ទាប់ពីបានឃើញភ្លាម លោកបានប្រាប់អ្នកដែលទៅរកត្រីជាមួយឲ្យបានដឹង ហើយត្រឡប់មកផ្ទះវិញ និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

លោកបានបញ្ជាក់ឲ្យដឹងថា តាំងពីដើមមក នៅពេលដែលឃើញគេឡើងទទួលរង្វាន់ធំ និងផ្សព្វផ្សាយនៅតាមស្ថានីយទូរទស្សន៍ លោកតែងនឹកស្រមៃថា ថ្ងៃណាមួយលោកនឹងមានវាសនាត្រូវរង្វាន់ដូចគេដែរ ហើយពេលនេះ ក្ដីស្រមៃរបស់លោកបានក្លាយជាការពិតហើយ។

លោក ទុំ សង្ហា បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់ ១០០ លានរៀលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនទៅសងបំណុលធនាគារឯកជន និងយកមួយចំនួនសម្រាប់សាងសង់ផ្ទះឲ្យបានសមរម្យ ហើយទុកមួយចំនួនសម្រាប់ទៅរៀនវិជ្ជាជីវៈ សម្រាប់បង្កើតអាជីពទៅថ្ងៃអនាគត ដើម្បីអាចរកបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាចុងក្រោយ លោក ទុំ សង្ហា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឲ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង