Connect with us

ព័ត៌មានជាតិ

នាវាពិឃាតជើងទឹកជប៉ុនមួយគ្រឿងចូលចតនៅកំពង់ផែព្រះសីហនុ

បានផុស

នៅ

នៅវេលាម៉ោង ៨៖ ៥០ នាទី ថ្ងៃទី ១៨ ខែវិច្ឆិកានេះនាវាស្វ័យការពារជើងទឹកជប៉ុន ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ដើម្បីចូលជួបសម្ដែងការគួរសមក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើលំហាត់រួមគ្នា​ជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទលាគ្នាពេលធ្វើដំណើរត្រឡប់ទៅវិញ។ ការចូលចតរបស់នាវាជប៉ុនមួយគ្រឿងនេះ មានរយៈពេល៣ថ្ងៃ (១៨-២០)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចូលចតរបស់នាវាពិឃាត កងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីនាយនាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការ រងមូលដ្ឋានសមុទ្រ។

ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន។

សូមជំរាបថា នាវា ឈ្មោះ JS HARUSAME ជាប្រភេទនាវាពិឃាត ដែលមានបណ្ដោយ ១៥១ ម៉ែត្រ និងទទឹង ១៧.៤ ម៉ែត្រ ដែលបើកក្នុងជម្រៅទឹក ៥.២ ម៉ែត្រ និងអាចផ្ទុកទំងន់ ៤.៥៥ តោន និងដាក់មនុស្សបាន ២០៥ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម