ព័ត៌មានជាតិ
រដ្ឋាភិបាលហុងគ្រី ផ្ដល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិតកម្ពុជា ឆ្នាំសិក្សា២០២៣-២០២៤
រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្ដល់អាហារូបករណ៍ចំនួន ៣០កន្លែង ដល់សិស្សនិស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាម សាកលវិទ្យាល័យនានា ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចាប់ពី ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ។

ក្រសួង អប់រំ យុវជន និងកីឡាបានឱ្យដឹងថា ចំពោះអាហារូបករណ៍ដែលប្រទេសហុងគ្រី នឹងផ្ដល់មកដល់និស្សិតកម្ពុជា ដោយហុងគ្រីនឹងចេញរ៉ាប់រងទៅលើថ្លៃសិក្សា ផ្ដល់ប្រាក់អាហារូបករណ៍ប្រចាំខែសម្រាប់ផ្គត់ផ្គង់ការរស់នៅ ផ្ដល់កន្លែងស្នាក់នៅ រ៉ាប់រងសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត ហើយសំបុត្រយន្តហោះពេលចេញទៅសិក្សា(តែម្ដងគត់) ជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រភេទអាហារូបករណ៍ដែលខាងហុងគ្រី នឹងផ្ដល់ឱ្យរួមមាន៖
១.ប្រភេទ នៃអាហារូបករណ៍
- Agricultural Science (វិទ្យាសាស្ត្រកសិកម្ម)
- Arts and Humanity(សិល្បៈ និងមនុស្សធម៌)
- Social Science( វិទ្យាសាស្ត្រសង្គម)
- Computer Science and Information Technology(វិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន)
- Legal Science(វិទ្យាសាស្ត្រច្បាប់)
- Economic Science(វិទ្យាសាស្ត្រសេដ្ឋកិច្ច)
- Engineering Science( វិទ្យាសាស្ត្រវិស្វកម្ម)
- Medical and Health Science(វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងសុខភាព)
- Sport Science(វិទ្យាសាស្ត្រកីឡា)
- Natural Science(វិទ្យាសាស្ត្រធម្មជាតិ)
- Arts(សិល្បៈ)
- Art Education(ការអប់រំសិល្បៈ)
- Political Science and Public Governance( វិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ចសាធារណៈ)
២.អាហារូបករណ៍ចំនួន ០៧កន្លែង សម្រាប់ការសិក្សាពេញមួយចប់ដល់កម្រិតម៉ាស្ទ័រ ( one tier-
Master’s “OTM”)
សិក្សាលើមុខជំនាញ៖
- Agricultural Science (វិទ្យាសាស្ត្រ កសិកម្ម)
- Engineering Science ( វិទ្យាសាស្ត្រវិស្វកម្ម)
- Medical and Health Science (វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងសុខភាព)
- Teacher Training and Arts (ការបណ្ដុះបណ្ដាលគ្រូ និងសិល្បៈ)
៣. ថ្នាក់ឧត្តមសិក្សា (BA/BSc) ចំនួន ១២កន្លែង
សិក្សាលើមុខជំនាញមួយចំនួនដូចខាងក្រោមនេះ៖
- Agricultural Science(វិទ្យាសាស្ត្រកសិកម្ម)
- Arts and Humanities(សិល្បៈ និងមនុស្សសាស្ត្រ)
- Social Science( វិទ្យាសាស្រ្តសង្គម)
- Computer Science and Information Technology(វិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន)
- Legal Science( វិទ្យាសាស្ត្រច្បាប់)
- Economic Science(វិទ្យាសាស្ត្រសេដ្ឋកិច្ច)
- Engineering Science( វិទ្យាសាស្ត្រវិស្វកម្ម)
- Health Science(វិទ្យាសាស្ត្រសុខាភិបាល)
- Political Science and Public Governance(វិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ចសាធារណៈ)
- Sport Science(វិទ្យាសាស្ត្រកីឡា)
- Natural Science(វិទ្យាសាស្រ្តធម្មជាតិ)
- Arts and Art Education(សិល្បៈ និងការអប់រំសិល្បៈ)
៤.ការចុះឈ្មោះចូលជាបេក្ខជន
បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវតែដាក់ពាក្យតាមប្រព័ន្ធ Online ឱ្យបានមុនថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ បេក្ខជនក៏តម្រូវឲ្យមកចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្ម សិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ៨០ មហាវិថីព្រះនរោត្ដម (ស្ថិតក្នុងទីស្ដីការ ក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។
ជាមួយគ្នានោះ ក្រសួងអប់រំ ក៏នឹងរៀបចំធ្វើការប្រឡងក្នុងចំណោមបេក្ខជនទាំងអស់ដែលបានដាក់ពាក្យស្នើសុំទៅលើវិញ្ញាសាមួយចំនួនដូចជា
- វិញ្ញាសាភាសាអង់គ្លេស និងវប្បធម៌ទូទៅ សម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សា ” PhD/DLA, MA/MSc & OTM”)
- វិញ្ញាសាភាសាអង់គ្លេស និងគណិតវិទ្យា សម្រាប់ថ្នាក់ឧត្ដមសិក្សា “BA/BSc”) ដើម្បីជ្រើសរើស និងបញ្ជូន ឈ្មោះបេក្ខជនតាមចំនួនកំណត់ ជាក់ស្ដែងរបស់ភាគីមិត្តហុងគ្រី។ ដោយឡែកចំពោះពេលវេលា និងទីកន្លែងជាក់លាក់ នៃការប្រឡង ក្រសួងនឹងជម្រាបជូននៅពេលក្រោយ៕
ដោយ៖ ថារី



-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល