ព័ត៌មានជាតិ
បេសកជនពិសេសនៃប្រធានអាស៊ាន ស្វាគមន៍ចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា
បេសកជនពិសេស នៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្វាគមន៍ចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់បេសកជនពិសេសនៃប្រធានអាស៊ាន ស្ដីពី ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បេសកជនពិសេស នៃប្រធានអាស៊ាន បានបង្ហាញការស្វាគមន៍ចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះ ដែលក្នុងនោះរួមមាន៖ លោក ច ទិនស្វ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ, អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំប៉ន់តានីនតាយី (Tanintharyi), លោក មា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់ ៨៨៨៨, បណ្ឌិត មោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យ នៃបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD), លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD, លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD, សាស្ត្រាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ា, លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី, លោកសាស្ត្រាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយ-សេដ្ឋកិច្ចរបស់លោកស្រី អាង សាន់ស៊ូជី, លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន, និងលោក ច ថ អ៊ូ ជាពលរដ្ឋអាមេរិក។

បេសកជនពិសេស ចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេស មីយ៉ាន់ម៉ា។ នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះ ស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ ២០២១។

ក្នុងបំណងបន្តកិច្ចប្រឹងប្រែង ដែលបានធ្វើតាំងតែពីដើមអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ បេសកជនពិសេសនឹងធ្វើដំណើរទស្សនកិច្ចលើកទី ៣ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសង្ឃឹម ថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត លើអាទិភាពចំនួន ៣ នៃកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាប័ន្ន។

សូមជម្រាបថា កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកទោសជាង ៦,០០០នាក់ ក្នុងនោះក៏មានលោកលោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី និងជាអតីតទីប្រឹក្សាប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ផងដែរ។
សារព័ត៌មាន Irrawaddy និង BBC របស់មីយ៉ាន់ម៉ាបានរាយការណ៍ថា ដោយឡែកលោកស្រី Vicky Bowman អតីតបេសកជនអង់គ្លេស និងលោក Toru Kubota ដែលជាអ្នកសារព័ត៌មានជប៉ុន ក៏ស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានដោះលែងឲ្យមានសេរីភាពផងដែរ ដើម្បីអបអរថ្ងៃបុណ្យជាតិ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ