Connect with us

ព័ត៌មានជាតិ

អ្នកសង្កេតការណ៍ប្រឡងបាក់ឌុបល្មើសគោល​ការណ៍ នឹងត្រូវប្រឈមទណ្ឌកម្មតាមច្បាប់

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ចេញសេចក្តីណែនាំដល់អ្នកសង្កេតការណ៍នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំឱ្យបានខ្ជាប់​ខ្ជួនដើម្បីចៀសវាងទទួលរងនូវទណ្ឌកម្មតាមច្បាប់ជាធរមាន ប្រសិនបើរកឃើញថា មានកំហុសឆ្គងពេលបំពេញការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី១៧ ខែវិច្ឆិកា បានឱ្យដឹងថា ក្នុងករណីអ្នកសង្កេតការណ៍ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយក្តី ឬជាអ្នកស្ម័គ្រចិត្តក្តី ដែលប្រព្រឹត្តខុសបទប្បញ្ញត្តិរបស់ក្រសួងអប់រំយុវជននិងកីឡា និងរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍នោះមិនត្រូវឱ្យធ្វើសកម្មភាពសង្កេតការណ៍បន្តទៀត
ទេ បន្ទាប់មកមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយពិភាក្សាវាយតម្លៃដាក់ចេញកម្រិតវិន័យទៅលើអ្នកសង្កេតការណ៍ដែលមានកំហុសនោះតាមកម្រិតនិងនីតិវិធី។ ក្នុងនោះត្រូវចាត់ទុកជាកំហុស និងកម្រិតវិន័យថ្នាក់ទីមួយសំដៅទៅលើអ្នកសង្កេតការណ៍ទាំងឡាយណាដែលមិនគោរពពេលវេលា មិនពាក់បណ្ណសំគាល់ខ្លួន បង្កសំឡេង ឬភាពអ៊ូអររំខាននាំ​យក​អ្នកគ្មានប័ណ្ណសម្គាល់របស់អង្គភាពប្រឆាំងអំពើពុករលួយចូលក្នុងមណ្ឌលប្រឡងធ្វើសកម្មភាពសង្កេតការណ៍ក្រៅដែនសមត្ថកិច្ច និងក្រៅភារកិច្ចដែលខ្លួនត្រូវបំពេញ និងមិនរាយការណ៍ពីសកម្មភាពមិនប្រក្រតីដែលខ្លួនបានឃើញ និងបានឮ។

អំពើខាងលើនេះ បើប្រព្រឹត្តិលើកទីមួយទទួលការព្រមានពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ប្រចាំមណ្ឌលនឹងទទួលការព្រមានពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្ត បើលើកទី៣ ត្រូវបញ្ឈប់តួនាទីជាអ្នកសង្កេតការណ៍ហើយត្រូវរាយការណ៍ជាសាធារណៈ។

ត្រូវចាត់ទុកថា ជាកំហុស និងកម្រិតវិន័យថ្នាក់ទី២ គឺសំដៅលើអ្នកសង្កេតការណ៍នោះទាមទារ ឬទទួលមើលវិញ្ញាសា​ពីអនុរក្ស ឬបេក្ខជនលើកលែងមុខងារវិញ្ញាសាកត់លើក្ដាខៀន ថតឬកត់ត្រាវិញ្ញាសាពីលើក្រដាស ឬពីលើក្តាខៀនដែលខ្លួនបានឃើញ និងរកឃើញទំនាស់ផលប្រយោជន៍រួមមានសាច់ញាតិបងប្អូនមិត្តភក្កិជិតស្និទ្ធនៅក្នុងមណ្ឌលប្រឡង។

អំពើខាងលើនេះ ត្រូវបានចាត់ទុកជាការប៉ុនប៉ងធ្វើឲ្យបែកធ្លាយវិញ្ញា សាកំហុសនេះត្រូវអង្គភាពប្រឆាំងអំពើពុករលួយបញ្ឈប់ភ្លាមៗពីតួនាទីជាអ្នកសង្កេតការណ៍ ហើយរាយការណ៍ជាសាធារណៈ។

ត្រូវបានចាត់ទុកថា ជាកំហុស និងកម្រិតវិន័យថ្នាក់ទី៣ គឺសំដៅលើអ្នកសង្កេតការណ៍នោះធ្វើឲ្យបែកធ្លាយវិញ្ញាសារដែលខ្លួនដឹង ឬឃើញពេលកំពុងតែសង្កេតការណ៍ ការនាំយកសំណេរវិញ្ញាសាឲ្យបេក្ខជន ឬឱ្យអ្នកទីបីញុះញង់ឱ្យគេប្រព្រឹត្តបទល្មើសទៅនឹងបទបញ្ញត្តិរបស់ក្រសួងអប់រំយុវជននិងកីឡា ស្វែងរកផលប្រយោជន៍ ឬបង្កើតបណ្ដាញដើម្បីស្វែងរកផលប្រយោជន៍ពីការងារសង្កេតការណ៍។ អំពើខាងលើនេះ ត្រូវបានចាត់ទុកថា ជាការធ្វើឱ្យបែកធ្លាយវិញ្ញាសា ត្រូវបញ្ឈប់តួនាទីជាអ្នកសង្កេតការណ៍ភ្លាមៗនឹងត្រូវទទួលទណ្ឌកម្មតាមច្បាប់ជាធរមានថែមទៀត។

គួរបញ្ជាក់ថា ឆ្នាំ២០២២នេះ មានបេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិមានចំនួនសរុប ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ នាក់,ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី៤៣ ៣២៨ នាក់ ចែកជា ២២១មណ្ឌល កើន ១៧ មណ្ឌល និងមានបន្ទប់ ៥១៧៤​ បន្ទប់ កើនឡើង ៥៥៩បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន ៣ មណ្ឌល និងថ្នាក់វិទ្យសាស្រ្តសង្គម កើន១៤ មណ្ឌល ដោយថ្នាក់វិទ្យាសាស្រ្តមាន ៧៦មណ្ឌល ស្មើនឹង ១ ៧៤៣ បន្ទប់និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៤៥ មណ្ឌលស្មើនឹង ៣ ៤៣១ បន្ទប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម