ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ៣ រូប នឹងចូលរួមក្នុងវេទិកាជាតិអេកូទេសចរណ៍
នៅក្នុងវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ដែលរៀបចំឡើងនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានវត្តមានឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រី ៣ រូប នឹងអញ្ជើញចូលរួមជាអធិបតីភាព។

វត្តមានចូលរួមមានលោកបណ្ឌិតសភាចារ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន (គ.ជ.អ.អ.) លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.អ.អ) និងចុងក្រោយលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន (គ.ជ.អ.អ.) នៅសណ្ឋាគារហ្គាឌិនស៊ីធីនៅរាជធានីភ្នំពេញ។

វេទិកាជាតិអេកូទេសចរណ៍លើកទី៣ ដំណើរការទៅដោយមានការរៀបចំបទបង្ហាញ និងកិច្ចពិភាក្សាបច្ចេកទេស ( Panel Discussion) ថែមទាំងមានការចូលរួមពីសំណាក់វាគ្មិនសំខាន់ៗ មកពីភាគីសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធនានា។ វេទិកាមួយនេះផ្តោតសំខាន់ទៅលើប្រធានបទចំនួន ២ រួមមាន «ភាពធន់ និងអនាគតនៃវិស័យទេសចរណ៍ និងទេសចរណ៍សហគមន៍ក្នុងបរិបទ» «ការអភិរក្សធនធានមនុស្សធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍»។
មិនតែប៉ុណ្ណោះ នាឱកាសនោះដែរក៏នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនរួមមាន៖
- កិច្ចព្រមព្រៀងស្ដីពី«ការគ្រប់គ្រងសហគមន៍តំបន់ការពារជាតិរវាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃ ក្រសួងបរិស្ថាន និងសហគមន៍ចំនួន ៦
- អនុស្សរណៈយោគយល់រវាង(គ.ជ.អ.អ) និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា លើគម្រោងដែលមានឥទ្ធិពល(QIP) ទី៣ ស្តីពី«ការរៀបចំ Mobile App ដើម្បីផ្សព្វផ្សាយសហគមន៍ ទេសចរណ៍ និងអេកូ ទេសចរណ៍
- អនុស្សរណៈយោគយល់រវាង (គ.ជ.អ.អ) និងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានមនុស្ស (FACT)« សម្រាប់ភាពជាដៃគូលើការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងទេសចរណ៍សហគមន៍នៅតំបន់បឹងទន្លេសាប
- អនុស្សរណៈយោគយល់រវាង(គ.ជ.អ..អ) និងសហគ្រិនខ្មែរសម្រាប់«គម្រោង លើកកម្ពស់សកម្មភាពទេសចរណ៍ និងអេកូ ទេសចរណ៍ក្នុងសហគមន៍ សម្រាប់បណ្ដាខេត្តភាគខាងជើងក្នុងការស្តា និងលើកស្ទួយវិស័យទេសចរណ៍ពីវិបត្តិកូវីដ ១៩ សម្រាប់ឆ្នាំ២០២២
- អនុស្សរណៈយោគយល់ស្តីពី«ការបង្កើតបណ្ដាញអេកូ ទេសចរណ៍បឹងទន្លេសាប»
គួរបញ្ជាក់ផងថា វេទិកាក៏នឹងមានរៀបចំជាពិព័រណ៍ខ្នាតតូចស្ដីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្ហាញពី ផលិតផលនិងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ ទូទាំងប្រទេសរួមជាមួយព្រឹត្តិការណ៍ផ្សេងៗមួយចំនួនទៀតផងដែរ៕
ដោយ៖ ថារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច