ព័ត៌មានជាតិ
អបអរសាទរដល់ស្វាមីភរិយាដែលឈ្នះរង្វាន់ពីកម្មវិធី “អាពាហ៍ពិពាហ៍ ជាមួយវិសាលភាព” ពី ក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស
កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី ប្រគល់រង្វាន់ដល់គូស្វាមីភរិយា ដែលឈ្នះរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់! នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាមួយទឹកប្រាក់សរុបរហូតដល់ 170,000 USD (មួយរយចិតសិបពាន់ដុល្លារ អាមេរិក)
• រង្វាន់ធំៈ 33.333 USD (បីម៉ឺន បីពាន់ បីរយ សាមសិបបីដុល្លារ អាមេរិក) ចំនួន ០១ រង្វាន់
• រង្វាន់ទី២: 9,333 USD (ប្រាំបួនពាន់ បីរយ សាមសិបបីដុល្លារ អាមេរិក) ចំនួន ០៦ រង្វាន់
• រង្វាន់ទី៣: 3,333 USD (បីពាន់ បីរយ សាមសិបបីដុល្លារ អាមេរិក) ចំនួន ២៤ រង្វាន់
កម្មវិធីប្រគល់រង្វាន់ “អាពាហ៍ពិពាហ៍ជាមួយវិសាលភាព” ពីក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ត្រូវបានរៀបចំឡើង ដើម្បីលើកទឹកចិត្តដល់គូស្វាមីភរិយា ដែលបានជ្រើសរើសស្រាបៀរ ហនុមាន ក្នុងការអបអរសាទរកម្មវិធីថ្ងៃពិសេស នៃជីវិតគូរបស់ពួកគេ។

ក្រុមហ៊ុនហនុមាន សូមអបអរសាទរដល់គូស្វាមីភរិយាដែលឈ្នះរង្វាន់ ធំៈ 33.333 USD បានទៅលើ ៖
• រ៉េត វេហា និង កាក់ ដាវ៉ាន់ (បាត់ដំបង)

គូស្វាមីភរិយាដែលឈ្នះរង្វាន់ទី ២ : 9,333 USD បានទៅលើ ៖
១. សំណាង វិសាល និង សុំ វិឆវៀន (ស្វាយរៀង)
២. ឈាត វិឆ័យ និង អុល នីតា (ព្រៃវែង)
៣. ចែម ចិត្រា និង ខួន សួស្តី (បាត់ដំបង)
៤. សំ សុភ័ក្រ និង ភាព មួយ អៀង (កំពង់ឆ្នាំង)
៥. ញ៉ សុខហេង និង ប្រាក់ គីមហេង (កោះកុង)
៦. ជួប ភីណា និង ស៊ុន សៀន

គូស្វាមីភរិយាដែលឈ្នះរង្វាន់ទី ២ : 3,333 USD បានទៅលើ ៖
1. រិន ភុព និង ម៉ៅ ភក្ត្រា (ព្រៃវែង)
2. បេងលី ម៉ៅ និង គង់ ស្រីខួច (ព្រៃវែង)
3. មុនី ប៊ុនណា និង តូច សុខារ័ត្ន (បាត់ដំបង)
4. ប៉ុម ណារិទ្ឋ និង សុវណ្ណ សាវេត (បាត់ដំបង)
5. អង សុជាតិ និង រ៉ា ឃៅលាភ (ព្រះវិហារ)
6. ទៀប ចាន់មករា និង គិន សុនិកា (ព្រះវិហារ)
7. ហ៊ឹង វិបល និង រៀម រស្មី (សៀមរាប)
8. ឡាក់ ប៊ុន ផេង និង សៀង គីមឡាង (កំពង់ធំ)
9. វាន់ តាំងលី និង ចន្តា ចន្ថា (កំពង់ធំ)
10. លី បូរ៉ា និង ប៉ែន សុខអេង (ត្បូងឃ្មុំ)
11. ឈិន វ៉ុន និង គង់ វណ្ណារី (ពោធ៍សាត់)
12. មាស ប៊ុនរ៉ុង និង ឈុន ស្រីពៅ (ពោធ៍សាត់)
13. ចាន់ សុខកុមភារ៉ា និង នៅដលីន (កណ្តាល)
14. ជឿន ណាវី និង ហោ ស្រីនី (កណ្តាល)
15. ម៉ឺន ម៉េងហុង និង សំចាន់ ឌី (កំពង់ចាម)
16. ប្រុញ វួច និង ហេង សេងហួ (កំពង់ចាម)
17. អោន សង្ហា និង លី ជូម៉េង (ព្រះវិហារ)
18. ជឹម រដ្ឋធី និង ញៀវ ចរណៃ (កំពត)
19. ឈាន កាណាកា និង នូ កន្និកា (កំពត)
20. ឡាយ សុខវិសិដ្ឋ និង ស៊ុត សុផាត (តាកែវ)
21. ឥន្ទ វាសនា និង ឆៃ ស្រីតូច (ព្រះសីហនុ)
22. ផាន់នី រដ្ឋា និង សេង ឡាវីន (ព្រះសីហនុ)
23. សាក់ ដាវិត និង រី សៀងហៃ (តាកែវ)





គួរបញ្ជាក់ថា គូស្វាមីភរិយា ដែលបានឈ្នះរង្វាន់ទាំង ៣០ គូ ខាងលើនេះ បានឈ្នះពីកម្មវិធី “អាពាហ៍ពិពាហ៍ ជាមួយវិសាលភាព” ពី ក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ ដែលធ្វើឡើងនៅស្ថានីយទូរទស្សន៍ CTN។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគូស្វាមីភរិយា ដែលបានជឿទុកចិត្តលើស្រាបៀរ ហនុមាន ដែលជាផលិតផលគុណភាពខ្ពស់ក្នុងស្រុក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានទស្សនវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្ដោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗ ដែលនឹងនាំស្លាកសញ្ញា នៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ជូនដល់អ្នកឈ្នះទាំង ៣០ គូ។ ចំណុចពិសេស ដែលធ្វើឲ្យស្រាបៀរ ហនុមាន ពិតជាវិសេសវិសាល គឺស្រាបៀរហនុមាន ជាស្រាបៀរ ដែលផលិតយ៉ាងសម្រិតសម្រាំង ហើយផ្ដោតសំខាន់លើគុណភាព និងរសជាតិឆ្ងាញ់វិសេសវិសាល ដែលបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ Monde Selection ជាមួយមេដាយមាស លើសពីនេះក្រុមហ៊ុនហនុមាន ក៏បានទទួលវិញ្ញាបនបត្រ ២ ពីស្ថាប័ន IOS អន្តរជាតិ ប្រចាំឆ្នាំ ២០២២ ទៅលើផ្នែកដំណើរការ ផលិតចំណីអាហារ ដែលស្របតាមគុណភាពស្តង់ដារខ្ពស់ ISO និងប្រព័ន្ធការគ្រប់ គ្រងគុណភាពបានល្អបំផុត ISO 9001:2015។ ថ្មីៗនេះ ក្រុមហ៊ុនហនុមាន ក៏បានទទួលប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ មេត្រីបរិស្ថាន ពីក្រសួងបរិស្ថានផងដែរ។
គូស្វាមីភរិយាមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាព សម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអន្តរជាតិ មុននឹងចែកចាយនៅលើទីផ្សារ។

លើសពីនេះទៅទៀត លោក Geschke Charles Winston ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជិស បានប្រកាសអំពីកម្មវិធីថ្មីមួយទៀត គឺ កម្មវិធី ៖ “វិសាលភាពជានិរន្តរ៍” ឈ្នះមហារង្វាន់ពិសេសពីស្រាបៀរហនុមាន រួមមានរង្វាន់ធំ ជា “ផ្ទះអាជីវកម្ម ០១ ល្វែង” និងរង្វាន់ទឹកប្រាក់រហូតដល់ទៅ ៨០ លានរៀល។ រាល់ការជាវស្រាបៀរ ហនុមាន សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ គូស្វាមីភរិយានឹងមានឱកាសទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដែលអាចនឹងមានឱកាសឈ្នះនូវមហារង្វាន់ដ៏វិសេសវិសាលពី ក្រុមហ៊ុន ហនុមាន ប៊ែវើរីជិស។


ពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់អតិថិជនទាំងអស់ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ ហើយជ្រើសរើសយកស្រាបៀរហនុមាន ក្នុងថ្ងៃវិសេសវិសាល ជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏មហិមាទៀតផង។
សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានព័ត៌មានលំអិតអំពីកម្មវិធីផ្តល់ជូនពិសេសនេះ តាមរយៈលេខទូរស័ព្ទ 023 933 338៕






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?