ព័ត៌មានជាតិ
បុរស-នារី សាច់ដុំជាង ៥០នាក់ ត្រៀមប្រកួតអួតសាច់ដុំ និងក្បាច់ពិសេសៗ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣
កីឡាករ -កីឡាការិនីប្រមាណ ៥០នាក់ ត្រៀមខ្លួនប្រកួតកីឡាវប្បកម្ម និងលំហាត់ប្រាណជាមួយនឹងវិញ្ញាសារ០៩ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៤ល្ងាច នៅឯសាលក្នុងផ្សារទំនើបអ៊ីអន២ សែនសុខ។

កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ មិនមែនត្រឹមតែជាកីឡាហាត់យកសាច់ដុំធំៗនោះទេ ប៉ុន្តែ វាជាកីឡាមួយប្រភេទដែលអាចឱ្យអ្នកលេងកីឡានេះ មានអារម្មណ៍ធូរស្បើយ ស្រស់ស្រាយ កាត់បន្ថយស្ត្រេស និងកាត់បន្ថយជំងឺរ៉ាំរ៉ៃ បន្ទាប់ពីការបញ្ចប់ការងារផ្សេងៗផងដែរ។

ចំពោះវិញ្ញាសារ ០៩ ផ្សេងទៀតសម្រាប់ប្រកួតក្នុងកីឡាជាតិលើកទី៣ មានដូចជា៖
- បុរសសាច់ដុំ ទម្ងន់ ៦០គីឡូក្រាម
- បុរសសាច់ដុំ ទម្ងន់ ៧០គីឡូក្រាម
- បុរសសាច់ដុំ ទម្ងន់ ៨០គីឡូក្រាម
- បុរសសាច់ដុំ ទម្ងន់ +៨០គីឡូក្រាម
- បុរសរូបរាងសង្ហារ កំពស់រហូតដល់ ១៧០សង់ទីម៉ែត្រ
- បុរសរូបរាងសង្ហារ កំពស់រហូតដល់ +១៧០សង់ទីម៉ែត្រ
- បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០សង់ទីម៉ែត្រ
- បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០សង់ទីម៉ែត្រ
- នារីបង្ហាញរូបរាងស្រស់ស្អាត។

គួរបញ្ជាក់ថា ក្នុងចំណោមកីឡា៣៨ប្រភេទ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏ត្រូវបានសម្រេចឱ្យដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ខាងមុខផងដែរ។ ដូច្នេះ សម្រាប់លោកអ្នកដែលគាំទ្រក្នុងវិស័យកីឡា អាចចូលរួមព្រឹត្តិការណ៍កីឡាជាតិលើកទី៣ខាងមុខបាន ដើម្បីឱ្យកីឡាជាតិឈានទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ