Connect with us

ព័ត៌មានជាតិ

រូបដំរីក្បាល៣ ដាក់លើក្រដាសប្រាក់ ២០០រៀល ទើបចេញថ្មី ជារបស់ខ្មែរ ឬឡាវ?

បានផុស

នៅ

ឆ្លើយតបនឹងមតិរិះគន់ចំពោះរូបដំរីក្បាល៣ នៅលើក្រដាសប្រាក់ ២០០៛ ដែលទើបតែនឹងដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ នាពេលថ្មីៗនេះ ដោយបានចោទថា ជាការចម្លង​ពីទង់ជាតិរបស់ឡាវ​ ចន្លោះ​ឆ្នាំ១៩៥២-១៩៧៥ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានស្នើឱ្យសិក្សារៀនសូត្រ​ពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិសិន មុននឹងលើកឡើង ឬរិះគន់ពីអ្វីមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យប្រវត្តិសាស្រ្តរូបនេះបានពន្យល់ថា ដំំរីក្បាល៣ គេឱ្យឈ្មោះថា ដំរីឯរាវ័ណ មានតឹកតាងជាក់ស្តែង​ទាំងនៅក្នុងសិលាចារិក ផ្តែ និងប្រាសាទខ្មែរជាច្រើន។
លោកបញ្ជាក់ទៀតថា ឡាវ យករូបដំរីក្បាល៣ ទៅដាក់លើទង់ជាតិ ជារឿងរបស់ឡាវ ដោយសារតែឡាវ​​មានជាប់ពាក់ព័ន្ធ​នឹងបុរាណដ្ឋាន​របស់ខ្មែរ។ ដូច្នេះការបញ្ចូលចម្លាក់របស់ខ្មែរ​នៅលើក្រដាសប្រាក់នេះ គឺជារឿងសមស្រប​ដែលត្រូវធ្វើ ​ដើម្បីឱ្យកូនចៅខ្មែរ​ជំនាន់ក្រោយ​បានដឹង និង​ស្គាល់​យ៉ាងទូលំទូលាយ តាមរយៈ​ការចាយក្រដាសប្រាក់។

បើតាមទស្សនៈរបស់លោកសាស្ត្រាចារ្យ ត្រូវរៀនឱ្យច្រើន កុំប្រកាន់តែអ្វីដែលជាវិបត្តិ ដោយសង្កត់ធ្ងន់ថា “ត្រូវតែប្រឹងរកការពិតទៅបង្ហាញគេ បើសិនជាគេចោទយើងថាយករបស់គេ” ដើម្បីបង្ហាញការពិត ឱ្យសក្តិសម​ក្នុងនាមជាម្ចាស់ពិតប្រាកដ។
លោកបានមានប្រសាសន៍ដែរថា “យើងត្រូវខំប្រឹងលើកតម្លៃរបស់ជាតិយើង​ដោយខ្លួនយើង កុំចេះតែមើលឃើញគេបង្អាប់”។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែររូបនេះ ក៏បានណែនាំ និងជំរុញឱ្យកូនខ្មែរគ្រប់រូប ត្រូវប្រឹងបង្ហាញការពិត​របស់ជាតិ​ឱ្យកាន់តែច្រើន ក្នុងន័យដើម្បីលុបបំបាត់​ការបង្អាប់ដែលមិនពិត​ទាំងឡាយណា ដែលធ្វើឱ្យកូនខ្មែរជំនាន់ក្រោយ​មានការយល់ច្រលំ​៕

អត្ថបទដោយ ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម