Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​សាទរសិល្បករអង្គការហ្វាពន្លឺសិល្បៈដែលបំបែកឯកទគ្គកម្មពិភពលោកលើការសម្ដែងសៀក

បានផុស

នៅ

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអបអរសាទរចំពោះក្រុមសម្ដែងសៀករបស់អង្គការហ្វារពន្លឺសិល្បៈដែលបានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈ​ការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយ​មិនមាន​ការឈប់សម្រាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភឿង សកុណាអបអរសាទរចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាទេពកោសល្យ នៃជំនាញវិជ្ជាជីវៈ និងជំរុញឲ្យក្រុមសិល្បៈករបន្តបេសកម្មទៅមុខប្រកបដោយជោគជ័យ។

អង្គការហ្វារពន្លឺសិល្បៈ បានបំបែកឯកទគ្គកម្មពិភពលោក Guinness World Records តាមរយៈ​ការសម្តែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយ​មិនមាន​ការឈប់សម្រាក ដែលនេះជាកំណត់ត្រា​នៃការសម្តែងសៀកដ៏យូរជាងគេ​លើពិភពលោក​ដោយមានសិល្បករ​ចូលរួមសម្តែងប្រមាណ ៩០នាក់។

ភាពជោគជ័យ​ដែលអង្គការហ្វារពន្លឺសិល្បៈ ទទួលបាននៅពេលនេះ គឺបន្ទាប់ពីការសម្តែងសៀកមួយ ដែលមានរយៈពេល ២៤ម៉ោង ១០នាទី និង​៣០វិនាទី ដោយមិនមាន​ការឈប់សម្រាកទាល់តែសោះ កាលពីថ្ងៃទី៧-ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

ក្រោយ Guinness World Records បានបញ្ចប់នូវការវាយតម្លៃក្នុងរយៈពេលមួយឆ្នាំ ទៅលើភស្ថុតាងជាឯកសារដែលមានចំនួន១៣១ ទំព័រ និង២៥វីដេអូ ក៏អាចសម្រេចបានថា ក្រុមសម្តែងសៀក​របស់អង្គការហ្វារពន្លឺសិល្បៈជាអ្នកដែលអាចបំបែកកំណត់ត្រា​នៃការសម្តែងសៀកយូរជាងគេនៅលើពិភពលោក។

គួរបញ្ចាក់ថា អង្គការហ្វារពន្លឺសិល្បៈ គឺជាអង្គការមួយស្ថិតនៅខេត្តបាត់ដំបង ដែលបានដំណើរការ​កម្មវិធីបណ្តុះបណ្តាល សិល្បៈ​ដោយឥតគិតថ្លៃ ដល់ប្រជាជនកម្ពុជាក្រីក្រ តាំងពីឆ្នាំ១៩៩៤ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករសៀកត្រូវបានអញ្ជើញឱ្យទៅសម្តែង​នៅបណ្ដាប្រទេសជាច្រើន​ជុំវិញពិភពលោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម