ព័ត៌មានជាតិ
ទិន្នផលស្រូវនៅស្រុកស្រែអំបិលកើន តែកសិករបន្តបារម្ភសត្វល្អិតយាយី
កសិករបង្កបង្កើនដំណាំស្រូវនៅស្រុកស្រែអំបិលកំពុងច្រូតស្រូវទុំ ខណៈពួកគាត់អះអាងថាទិន្នផលកើនឡើងល្អ ប៉ុន្តែនៅតែបន្តព្រួយបារម្ភពីពពួកសត្វល្អិតតាមយាយី។ ខ្យងក្រហម ដង្កូវ និងសត្វល្អិតផ្សេងៗដែលពិបាកសម្លាប់ បានធ្វើឱ្យទិន្នផលស្រូវរបស់កសិករឃុំបឹងព្រាវ និងឃុំជីខលើ ស្រុកស្រែអំបិល ត្រូវកាត់បន្ថយជាបន្តបន្ទាប់ ទោះបីឆ្នាំ២០២២នេះ ទទួលបានទិន្នផលស្រូវស្រាល និងស្រូវកណ្តាលក៏ដោយ។ នេះបើតាមការបញ្ជាក់អ្នកស្រី ទិត្យ រឿន និងអ្នកស្រី ឃួន ម៉ន។

តំណាងក្រុមកសិករបានបន្ថែមថា បញ្ហាប្រេងសាំង និងជីកសិកម្មឡើងថ្លៃ ក៏ជាកត្តាធ្វើឱ្យពួកគាត់ដែលកសិករពិបាកពុះពារដាំដុះ ទំរាំរហូតដល់ពេលប្រមូលផលដូចពេលនេះ។ ទិន្នផលស្រូវដែលប្រមូលបាន ពួកគាត់លក់នៅឡើងទីផ្សារក្នុង១គីឡូក្រាមថ្លៃ២៨០០រៀល ទៅ ៣០០០រៀលតាមប្រភេទស្រូវផងដែរ ដូចជា អង្ករផ្កាម្លិះ អង្ករស និងអង្ករផ្ការំដួល។ ក្រៅពីនេះ រក្សាទុកសម្រាប់បរិភោគប្រចាំថ្ងៃ។
ក្នុងចំណោមឃុំនៃស្រុកស្រែអំបិល ប្រជាកសិករដែលបង្កបង្កើនផលស្រូវច្រើនជាងគេ រួមមាន៖ ឃុំដងពែង ឃុំជីខលើ និងឃុំបឹងព្រាវ។ ទន្ទឹមនោះ ប្រជាកសិករក៏ស្នើដល់លោករដ្ឋមន្រ្តីថ្មីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដោះស្រាយធ្វើយ៉ាងឱ្យតម្លៃលក់ស្រូវបានចំណេញខ្ពស់។

ទាក់ទិននឹងការប្រមូលផលស្រូវបានច្រើនរបស់កសិករ លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល គូសបញ្ជាក់ថា ដោយសារតែឆ្នាំនេះមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ល្អបម្រើដល់ការធ្វើកសិកម្ម។
មន្រ្តីកសិករស្រុកស្រែអំបិលបន្តថា ពី១ឆ្នាំទៅ១ឆ្នាំ ក្រុមមន្រ្តីរបស់លោកសហការជាមួយអង្កការដៃគូអភិវឌ្ឍន៍ចុះបណ្តុះបណ្តាលពីបច្ចេកទេសធ្វើកសិកម្មបែបសិរីរាង្គដល់កសិករ ចៀសវាងធ្វើស្រែតាមទម្លាប់បុរណ។ ការប្រមូលស្រូវស្រាល និងកណ្តាលនៅពេលនេះ សម្រេចបាន៣០ភាគរយលើផ្ទៃសរុប៧.៧០០ហិចតា ដោយផ្តើមតាំងពីខែតុលាមក។

លោក លាស់ ប៉ូលីវណ្ណ នឹងប្រឹងប្រែងចុះពន្យល់ែណនាំដល់ប្រជាកសិករកាន់តែយល់ដឹងបន្ថែមទៀតលើការធ្វើកសិកម្មតាមបែបបច្ចេកទេសត្រឹមត្រូវ និងវិធីសាស្រ្តកម្ចាត់សត្វល្អិតនានា ដើម្បីធានាបាននូវការផ្តល់ផលល្អជូនកសិករ។
យោងតាមរបាយការណ៍ការិយាល័យកសិកម្មស្រុកស្រែអំបិល បង្ហាញថា កសិករអាចច្រូតកាត់ស្រូវទុំរបស់ខ្លួនក្នុង១ហិចតាប្រមូលស្រូវទុំបានជាង២តោន បើធៀបនឹងឆ្នាំ២០២១ ក្នុង១ហិចតាបានត្រឹមតែ១តោនកន្លះប៉ុណ្ណោះ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល