Connect with us

ព័ត៌មានជាតិ

កម្ពុជា និង​វៀតណាម ទទួលបានសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល​កម្រិត B

បានផុស

នៅ

កម្ពុជាទទួលបានសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index — GTMI) កើនឡើងពីកម្រិត C កាលពីឆ្នាំ ២០២០ មកកម្រិត B នៅចុងឆ្នាំ ២០២២ នេះ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាលកម្រិត B នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះធនាគារពិភពលោកបានបង្ហាញរបាយការណ៍ស្តីពីសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index—GTMI) ឆ្នាំ ២០២២ សម្រាប់ធ្វើការវាស់វែងលើការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋាភិបាល នៅតាមបណ្តាប្រទេសនីមួយៗ។

សន្ទស្សន៍ GTMI គឺជាបន្សំនៃអនុសន្ទស្សន៍ ៤ ទៀតគឺ ១) សន្ទស្សន៍នៃប្រព័ន្ធស្នូលរបស់រដ្ឋាភិបាល (Core Government Systems Index – CGSI), ២)សន្ទស្សន៍ការផ្តល់សេវាសាធារណៈ (Public Service Delivery Index – PSDI), ៣)សន្ទស្សន៍ការចូលរួមរបស់ប្រជាពលរដ្ឋ (Citizen Engagement Index – CEI), និង ៤)សន្ទស្សន៍បច្ចេកវិទ្យារដ្ឋាភិបាលជំរុញ (GovTech Enablers Index – GTEI)។

គួរបញ្ជាក់ថានៅក្នុងតំបន់ ប្រទេសដែលទទួលបានសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាលកម្រិត A រួមមានមាន សិង្ហបុរី, ថៃ, ម៉ាឡេស៊ី, និង ឥណ្ឌូនេស៊ី។ ប្រទេសដែលទទួលបានសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល កម្រិត B រួមមាន កម្ពុជា, វៀតណាម, ប៊្រុយណេ និងហ្វីលីពិន និង ប្រទេសទទួលបានកម្រិត C គឺប្រទេស ឡាវ និងប្រទេសមីយ៉ាន់ម៉ាទទួលបានកម្រិត D៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២១ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម