ព័ត៌មានជាតិ
កម្ពុជាបានបញ្ជូនពលករប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅប្រទេសថៃ ក្នុងរយៈពេល១០ខែឆ្នាំនេះ
ក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះកម្ពុជាបានបញ្ជូនពលករប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅតាមក្រុមហ៊ុននិងរោងចក្រនានានៅប្រទេសថៃដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចក្រុមគ្រួសារនិងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី២០វិច្ឆិកានេះថា កម្ពុជាបានចាប់ផ្តើមបញ្ជូនពលករស្របច្បាប់ទៅធ្វើការនៅប្រទេសថៃឡើងវិញនៅក្នុងខែ មករា ឆ្នាំ២០២២ បន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញ ពិសេសប្រទេសមួយចំនួននៅតាមតំបន់អាស៊ានដូចជា ឡាវ ភូមា និងកម្ពុជា។

លោកបានបន្តថាក្នុងរយៈពេល១០ខែឆ្នាំ២០២២នេះកម្ពុជាបានបញ្ជួនពលករប្រមាណ៧ម៉ឺននាក់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានានៅប្រទេសថៃ ដោយពួកគាត់ទៅធ្វើការតាមរោងចក្រចំណីអារហារ ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម។
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ដោយធ្វើលើផ្នែកសំណង់កសិកម្ម នេសាទ និងរោងចក្រចំណីអាហារ។លោក អន ប៊ុនហាក់ បានបន្ថែមថាក្រៅពីប្រទេសថៃកម្ពុជាបានបញ្ជូនពលករជំនាញនិងកម្មសិក្សាការីប្រមាណ២ម៉ឺននាក់ទៅធ្វើការនិងសិក្សានៅប្រទេសជប៉ុនផងដែរក្នុងរយៈពេល១០ខែឆ្នាំ២០២២ដូចគ្នា។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង១លាន៣សែននាក់ធ្វើការនៅក្រៅប្រទេសក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥០០០នាក់ នៅម៉ាឡេស៊ីមាន២៣០២៧នាក់ នៅជប៉ុនមាន១១៤៥៣នាក់ នៅសិង្ហបុរីមាន៨២១នាក់ នៅចិនហុងកុង មាន២០២នាក់និងអារ៉ាប៊ីសាអូឌីត៤៣នាក់ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង៣ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ