ព័ត៌មានជាតិ
ហាងសាច់អាំងបែបជប៉ុនពិតៗ Yakiniku Garden Tokyo បើកដំណើរការហើយ នៅអគារ 313 Quayside
ភោជនីយដ្ឋានជប៉ុន BBQ Japanese Yakiniku Garden Tokyo ជាយីហោនៃភោជនីយដ្ឋានខ្នាតអន្តរជាតិដែលមានស្តង់ដាខ្ពស់ ទើបនឹងបើកថ្មីនៅក្នុងអគារ 313 Quayside។
អាគារពាណិជ្ជកម្មនេះ ស្ថាបនានិងគ្រប់គ្រងដោយហុងកុងលែន (HKL) ដែលមានបម្រើជូនដូចជា អាហារ និងភេសជ្ជៈ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ស្ថិតនៅចំចន្លោះវត្តអណ្ណាលោម និងព្រះបរមរាជវាំង។

លោក Takayuki Hiramatsu ដែលជាអ្នកគ្រប់គ្រងទូទៅ មានប្រសាសន៍ថា ភោជនីយដ្ឋាន Yakiniku ឬ ភោជនីយដ្ឋានសាច់អាំងបែបប្រពៃណីជប៉ុន ដើមឡើយយកលំនាំតាមសាច់អាំងបែបកូរ៉េ បន្ទាប់ពីសង្រ្គាមលោកលើកទី២។ ជនជាតិជប៉ុនបានកែច្នៃមុខម្ហូបទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ រាប់បញ្ចូលទាំងការនិយមប្រើប្រាស់សាច់គោដែលមានគុណភាពខ្ពស់ផងដែរ។ លោក Hiramatsu បញ្ជាក់ទៀតថា ភោជនីយដ្ឋានរបស់ខ្លួនផ្តល់ជូននូវបទពិសោធន៍នៃការញាំសាច់អាំងបែបជប៉ុនជាមួយរសជាតិដ៏ពិសេស និងមានតែមួយគត់ ដែលប្រជាជនកម្ពុជាមិនទាន់បានស្គាល់។

លោក Hiramatsu បន្ថែមថា “នៅពេលដែលក្រុមការងារយើងបានមកទស្សនៈកិច្ចកាលពី ៣ ឆ្នាំមុន យើងបានសង្កេតឃើញថា ប្រជាជនកម្ពុជាមិនមានទម្លាប់ញាំសាច់គោដែលមានគុណភាពខ្ពស់នោះទេ”។ លោកបន្ដទៀតថា “ខ្ញុំយល់ពីអារម្មណ៍មួយនេះ ពីព្រោះកាលពីខ្ញុំកំពុងតែពេញវ័យសាច់គោមានតម្លៃថ្លៃណាស់។ មធ្យោបាយតែមួយគត់ដែលគ្រួសាររបស់ខ្ញុំអាចទទួលទានសាច់គោដែលមានគុណភាពខ្ពស់បែបនេះ គឺមានតែទៅញាំនៅ ភោជនីយដ្ឋាន Yakiniku។ ដូចទៅនឹងស្ថាបនិករបស់យើង ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាទាំងអស់សមនឹងទទួលបាននូវសាច់គោដែលមានគុណភាពខ្ពស់ និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ជនជាតិជប៉ុន ចាប់តាំងពីភាពយកចិត្តទុកដាក់ ភាពរួសរាយរាក់ទាក់ និងភាពស្រស់ស្រាយនៃបុគ្គលិករបស់យើង។ គោលដៅរបស់យើងនឹងផ្តល់នូវការធានា ទុកចិត្តទៅកាន់រាល់អតិថិជនថា ពួកគេនឹងចាកចេញជាមួយនឹងស្នាមញញឹម និង ភាពពេញចិត្ត”។

ដើម្បីធានាបានថា សាច់គោពិតជាមានគុណភាពខ្ពស់ លោក Hiramatsu បាននាំចូលនូវសាច់គោបន្ទះដែលល្អជាងគេ ពីសហរដ្ឋអាមេរិចក និងប្រទេសអូស្រ្ដាលី រួមជាមួយសាច់គោបន្ទះ Wagyu ពីប្រទេសជប៉ុនផងដែរ។ លោកតែងតែបញ្ចាក់ច្បាស់ថា រាល់មេចុងភៅទាំងអស់គឺត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសនៃការកាត់សាច់ជាបន្ទះៗ ដើម្បីផ្ដល់ជូននូវបន្ទះសាច់ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាពិសេស។

ដើម្បីទទួលបានការយល់ដឹងទូទៅពីអ្វីដែលភោជនីយដ្ឋានផ្ដល់ជូន លោក Hiramats លើកទឹកចិត្តអតិថិជនឲ្យសាកភ្លក់នូវរសជាតិនៃសាច់អណ្ដាតគោ សាច់ចំឡក និងឆ្អឹងជំនីខ្លីៗ រួមបន្ថែមនូវស្រាស៊ូជូ ១ កែវផងដែរ។ នៅក្នុងប្រពៃណីនៃម្ហូបជប៉ុន សាច់អាំងជាធម្មតាគឺត្រូវបានគេនិយមញាំដោយមានរោយអំបិល និងក្រូចឆ្មា ឬក៏ញាំជាមួយទឹកជ្រលក់ពិសេសដែលធ្វើឡើងខុសៗគ្នាទៅតាមរូបមន្តរបស់ភោជនីយដ្ឋាន Yakiniku នីមួយៗ។ ទឹកជ្រលក់ដែលបង្កើតឡើងពីក្រុមការងារនៃ ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ត្រូវបានកែសម្រួលទៅតាមចំណង់ចំណូលនៅក្នុងស្រុក សម្រាប់រសជាតិផ្អែម និងជូរ។

មានទីតាំងនៅជាន់ទី៣ នៃ អគារ 313 Quayside ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ផ្ដល់ឲ្យអតិថិជននូវទេសភាពដ៏ល្វឹងល្វើយនៃមាត់ទន្លេ ទោះបីជាពេលថ្ងៃ ឬក៏ពេលរាត្រី។ ភោជនីយដ្ឋានអាចទទួលភ្ញៀវរហូតដល់ ១២០នាក់ ជាមួយផ្ទៃក្រឡាទំហំប្រមាណជាង ៤៥០ ម៉ែត្រការ៉េ។ អតិថិជនអាចធ្វើការកក់តុបានតាមរយៈទំព័រហ្វេសបុករបស់ភោជនីយដ្ឋានផ្ទាល់ សម្រាប់តុធម្មតាដែលត្រូវបានរចនាឡើងដោយបញ្ចូលគ្នារវាងរចនាបទជប៉ុន និងអឺរ៉ុប ឬក៏អាចធ្វើការកក់ដោយឥតគិតថ្លៃលើបន្ទប់ វីអាយភី ៤ បន្ទប់ និងបន្ទប់ផ្ទាល់ខ្លួន ៣ បន្ទប់ ដែលផ្ដល់ជូននូវភាពឯកជន និងទស្សនីយភាពដ៏អស្ចារ្យនៃដងវិថីនៅខាងក្រោម។
លើសពីនេះ លោក Hiramatsu ជឿជាក់ថា ភោជនីយដ្ឋាននេះជាភោជនីយដ្ឋានដំបូងនៅក្នុងទីក្រុងភ្នំពេញ ដែលប្រើប្រាស់នូវប្រព័ន្ធហ្គាសសម័យថ្មី និងប្រព័ន្ធធ្យូងអាំងដែលភាពច្នៃប្រឌិត ដែលអនុញ្ញាតឲ្យអតិថិជនអាចកំណត់កម្រិតកម្ដៅដោយការគ្រប់គ្រង់លំហូរនៃខ្យល់។ ប្រព័ន្ធនេះគឺបានរចនាឡើងជាមួយបំពង់ខ្យល់ដែលស្រូបផ្សែង នៅខាងក្រោមកម្រាលឥដ្ឋ ដែលអនុញ្ញាតឲ្យអតិថិជនរីករាយជាមួយសាច់អាំងបែបជប៉ុនដោយពុំមានក្លិនជាប់ខ្លួននោះឡើយ។

នាពេលបច្ចុប្បន្ននេះ ភោជនីយដ្ឋានបើកដំណើរការពីម៉ោង ៥:០០ ល្ងាច ដល់ម៉ោង ១១:៣០ នាទីយប់។ នាពេលខាងមុខ លោក Hiramatsu ក៏មានគម្រោងក្នុងការបើកដំណើរការនាពេលថ្ងៃត្រង់ ដើម្បីបម្រើដល់ពេលសម្រាករបស់បុគ្គលិកការិយាល័យផងដែរ។ លោកក៏ចង់ចាប់ផ្ដើមប្រើប្រាស់សាច់គោដែលគុណភាពខ្ពស់ពីកសិករនៅក្នុងស្រុក ខណៈពេលដែលកំពុងពង្រីកមុខម្ហូបបន្ថែម ដើម្បីឲ្យមានការរួមបញ្ចូលបន្លែទៅតាមរដូវកាលបន្ថែមទៀតផងដែរ រួមផ្សំជាមួយនឹងការអាំងសាច់គោបែបនៅផ្ទះ (Home Style Beef) ស៊ុបដំឡូង (Potato Stew) និង សាច់មាន់បំពង (Deep-Fried Chicken) ដែលសុទ្ធសឹងជាចំណូលចិត្តរបស់ប្រជាជនជប៉ុន ។ យោងតាមប្រសាសន៍លោក Hiramatsu ខណៈពេលដែលភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ជាភោជនីយដ្ឋានសាច់អាំងដំបូងគេ ចក្ខុវិស័យគឺតែងតែផ្ដល់ជូនដល់ប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏សំបូរបែបនៃអាហារជប៉ុនពិតៗនិងមានគុណភាពខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម ឬចង់ធ្វើការកក់តុ លោកអ្នកអាចចូលទៅកាន់ហ្វេសបុកផេកនៃ ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo តាមរយៈ https://www.facebook.com/BBQ.Restaurant.Japan.phnom.penh ឬក៏អាចទំនាក់់ទំនងតាមរយៈលេខទូរស័ព្ទ៖ +855 69 907 555
អំពីភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo
ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ជាភោជនីយដ្ឋានសាច់អាំងបែបជប៉ុនមួយដែលផ្ដល់ជូននូវបទពិសោធន៍នៃការទទួលទានអាហារពេលល្ងាចបែបជប៉ុនពិតៗ ដែលមានគុណភាពខ្ពស់ ជាមួយនឹងការស្វាគមន៍ដ៏កក់ក្ដៅ។ ភោជនីយដ្ឋាននេះជាផ្នែកមួយនៃសម្ព័ន្ធក្រុមដ៏ធំមួយនៃ Japanese F&B group ដែលមានគ្រឹះដ្ឋានពី ១០ ទៅ ១៥ កន្លែង នៅក្នុងប្រទេសជប៉ុន និង ១ កន្លែង នៅក្នុងប្រទេសកូរ៉េ។
អំពីអគារ 313 Quayside
កសាងដោយហុងកុងលែន (HKL) អគារ 313 Quayside ជាអគារពាណិជ្ជកម្មមួយដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ដិក្នុងចម្ងាយមើលឃើញពីវត្តអណ្ណាលោម។ ក្នុងនាមជាមជ្ឍមណ្ឌលអាហារ ម្ចាស់អាជីវកម្មបានចាប់ដៃគូជាមួយ យីហោ F&B brands ដែលទទួលបានអត្ថប្រយោជន៍ពីទេសភាពដ៏ធំទូលាយនៃមាត់ទន្លេដ៏ឆើតឆាយនៃទីក្រុងភ្នំពេញ និងចរាចរណ៍ដ៏មមារញឹក ជាពិសេសនៅពេលល្ងាច។
អំពីហុងកុងលែន (Hongkong Land)
ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៨៩ អាជីវកម្មនៃហុងកុងលែន បានកសាងឡើងដោយឧត្ដមភាព សុចរិតភាព និងភាពជាដៃគូ។ សម្ព័ន្ធក្រុមហ៊ុនជាម្ចាស់ និងគ្រប់គ្រង ការិយាល័យសំខាន់ៗ និងហាងទំនិញប្រណិតៗដែលមានទំហំប្រមាណជាង ៨៥០,០០០ ម៉ែត្រការ៉េ នៅទីក្រុងជាច្រើនក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងទីក្រុងហុងកុុង សិង្ហបុរី ប៉េកាំង និង ចាកាតា។ អចលនទ្រព្យនៃហុងកុងលែនបានទាក់ទាញក្រុមហ៊ុន និងម៉ាកសញ្ញាល្បីៗជាច្រើននៅជុំវិញពិភពលោក។
ក្រុមហ៊ុន Hongkong Land Holdings Limited ត្រូវបានដាក់បញ្ចូលសាជីវកម្មនៅក្នុងប្រទេសប័រមុដា (Bermuda) និងសិង្ហបុរី ព្រមទាំងបានចុះបញ្ជីស្ដង់ដារនៅក្នុងផ្សារភាពហ៊ុននៃទីក្រុងឡុងដ៏ ជាមួយការចុះបញ្ជីបន្ទាប់សន្សំនៅ ប្រទេសប័រមុដា (Bermuda) និងសិង្ហបុរី។ ទ្រព្យសម្បត្ដិ និងការវិនិយោគទុនរបស់សម្ព័ន្ធក្រុមហ៊ុន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Hongkong Land Limited នៅឯទីក្រុងហុងកុង។ ហុងកុងលែនជាសមាជិកមួយនៃក្រុមហ៊ុន Jardine Matheson Group។
អត្ថបទ ផ្សាយពាណិជ្ជកម្ម

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង