Connect with us

ព័ត៌មានជាតិ

ហាង​សាច់អាំង​បែប​ជប៉ុន​ពិតៗ Yakiniku Garden Tokyo បើក​ដំណើរការ​ហើយ នៅ​អគារ​ 313 Quayside

បានផុស

នៅ

ភោជនីយដ្ឋានជប៉ុន BBQ Japanese Yakiniku Garden Tokyo ជាយីហោនៃភោជនីយដ្ឋានខ្នាតអន្តរជាតិដែលមានស្តង់ដាខ្ពស់ ទើបនឹងបើកថ្មីនៅក្នុងអគារ 313 Quayside។​

អាគារពាណិជ្ជកម្មនេះ​ ស្ថាបនានិងគ្រប់គ្រងដោយហុងកុងលែន (HKL) ដែលមានបម្រើជូនដូចជា អាហារ និងភេសជ្ជៈ ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ ស្ថិតនៅចំចន្លោះវត្តអណ្ណាលោម និងព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Takayuki Hiramatsu ដែលជាអ្នកគ្រប់គ្រងទូទៅ មានប្រសាសន៍ថា ភោជនីយដ្ឋាន Yakiniku ឬ ភោជនីយដ្ឋានសាច់អាំងបែបប្រពៃណីជប៉ុន ដើមឡើយយកលំនាំតាមសាច់អាំងបែបកូរ៉េ បន្ទាប់ពីសង្រ្គាមលោកលើកទី២។ ជនជាតិជប៉ុនបានកែច្នៃមុខម្ហូបទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ រាប់បញ្ចូលទាំងការនិយមប្រើប្រាស់សាច់គោដែលមានគុណភាពខ្ពស់ផងដែរ។ លោក Hiramatsu បញ្ជាក់ទៀតថា ភោជនីយដ្ឋានរបស់ខ្លួនផ្តល់ជូននូវបទពិសោធន៍នៃការញាំសាច់អាំងបែបជប៉ុនជាមួយរសជាតិដ៏ពិសេស និងមានតែមួយគត់ ដែលប្រជាជនកម្ពុជាមិនទាន់បានស្គាល់។

លោក Hiramatsu បន្ថែមថា “នៅពេលដែលក្រុមការងារយើងបានមកទស្សនៈកិច្ចកាលពី ៣ ឆ្នាំមុន យើងបានសង្កេតឃើញថា ប្រជាជនកម្ពុជាមិនមានទម្លាប់ញាំសាច់គោដែលមានគុណភាពខ្ពស់នោះទេ”។ លោកបន្ដទៀតថា “ខ្ញុំយល់ពីអារម្មណ៍មួយនេះ ពីព្រោះកាលពីខ្ញុំកំពុងតែពេញវ័យសាច់គោមានតម្លៃថ្លៃណាស់។ មធ្យោបាយតែមួយគត់ដែលគ្រួសាររបស់ខ្ញុំអាចទទួលទានសាច់គោដែលមានគុណភាពខ្ពស់បែបនេះ គឺមានតែទៅញាំនៅ ភោជនីយដ្ឋាន Yakiniku។ ដូចទៅនឹងស្ថាបនិករបស់យើង ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាទាំងអស់សមនឹងទទួលបាននូវសាច់គោដែលមានគុណភាពខ្ពស់ និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ជនជាតិជប៉ុន ចាប់តាំងពីភាពយកចិត្តទុកដាក់ ភាពរួសរាយរាក់ទាក់ និងភាពស្រស់ស្រាយនៃបុគ្គលិករបស់យើង។ គោលដៅរបស់យើងនឹងផ្តល់នូវការធានា ទុកចិត្តទៅកាន់រាល់អតិថិជនថា ពួកគេនឹងចាកចេញជាមួយនឹងស្នាមញញឹម និង ភាពពេញចិត្ត”។

ដើម្បីធានាបានថា សាច់គោពិតជាមានគុណភាពខ្ពស់ លោក Hiramatsu បាននាំចូលនូវសាច់គោបន្ទះដែលល្អជាងគេ ពីសហរដ្ឋអាមេរិចក និងប្រទេសអូស្រ្ដាលី រួមជាមួយសាច់គោបន្ទះ Wagyu ពីប្រទេសជប៉ុនផងដែរ។ លោកតែងតែបញ្ចាក់ច្បាស់ថា រាល់មេចុងភៅទាំងអស់គឺត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសនៃការកាត់សាច់ជាបន្ទះៗ ដើម្បីផ្ដល់ជូននូវបន្ទះសាច់ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាពិសេស។

ដើម្បីទទួលបានការយល់ដឹងទូទៅពីអ្វីដែលភោជនីយដ្ឋានផ្ដល់ជូន លោក Hiramats លើកទឹកចិត្តអតិថិជនឲ្យសាកភ្លក់នូវរសជាតិនៃសាច់អណ្ដាតគោ សាច់ចំឡក និងឆ្អឹងជំនីខ្លីៗ រួមបន្ថែមនូវស្រាស៊ូជូ ១ កែវផងដែរ។ នៅក្នុងប្រពៃណីនៃម្ហូបជប៉ុន សាច់អាំងជាធម្មតាគឺត្រូវបានគេនិយមញាំដោយមានរោយអំបិល និងក្រូចឆ្មា ឬក៏ញាំជាមួយទឹកជ្រលក់ពិសេសដែលធ្វើឡើងខុសៗគ្នាទៅតាមរូបមន្តរបស់ភោជនីយដ្ឋាន Yakiniku នីមួយៗ។ ទឹកជ្រលក់ដែលបង្កើតឡើងពីក្រុមការងារនៃ ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ត្រូវបានកែសម្រួលទៅតាមចំណង់ចំណូលនៅក្នុងស្រុក សម្រាប់រសជាតិផ្អែម និងជូរ។

មានទីតាំងនៅជាន់ទី៣ នៃ អគារ 313 Quayside ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo​ ផ្ដល់ឲ្យអតិថិជននូវទេសភាពដ៏ល្វឹងល្វើយនៃមាត់ទន្លេ ទោះបីជាពេលថ្ងៃ ឬក៏ពេលរាត្រី។ ភោជនីយដ្ឋានអាចទទួលភ្ញៀវរហូតដល់ ១២០នាក់ ជាមួយផ្ទៃក្រឡាទំហំប្រមាណជាង ៤៥០ ម៉ែត្រការ៉េ។ អតិថិជនអាចធ្វើការកក់តុបានតាមរយៈទំព័រហ្វេសបុករបស់ភោជនីយដ្ឋានផ្ទាល់ សម្រាប់តុធម្មតាដែលត្រូវបានរចនាឡើងដោយបញ្ចូលគ្នារវាងរចនាបទជប៉ុន និងអឺរ៉ុប ឬក៏អាចធ្វើការកក់ដោយឥតគិតថ្លៃលើបន្ទប់ វីអាយភី ៤ បន្ទប់ និងបន្ទប់ផ្ទាល់ខ្លួន ​៣ បន្ទប់ ដែលផ្ដល់ជូននូវភាពឯកជន និងទស្សនីយភាពដ៏អស្ចារ្យនៃដងវិថីនៅខាងក្រោម។

លើសពីនេះ លោក Hiramatsu​ ជឿជាក់ថា ភោជនីយដ្ឋាននេះជាភោជនីយដ្ឋានដំបូងនៅក្នុងទីក្រុងភ្នំពេញ ដែលប្រើប្រាស់នូវប្រព័ន្ធហ្គាសសម័យថ្មី និងប្រព័ន្ធធ្យូងអាំងដែលភាពច្នៃប្រឌិត ដែលអនុញ្ញាតឲ្យអតិថិជនអាចកំណត់កម្រិតកម្ដៅដោយការគ្រប់គ្រង់លំហូរនៃខ្យល់។ ប្រព័ន្ធនេះគឺបានរចនាឡើងជាមួយបំពង់ខ្យល់ដែលស្រូបផ្សែង នៅខាងក្រោមកម្រាលឥដ្ឋ ដែលអនុញ្ញាតឲ្យអតិថិជនរីករាយជាមួយសាច់អាំងបែបជប៉ុនដោយពុំមានក្លិនជាប់ខ្លួននោះឡើយ។

នាពេលបច្ចុប្បន្ននេះ ភោជនីយដ្ឋានបើកដំណើរការពីម៉ោង ៥:០០ ល្ងាច ដល់ម៉ោង ១១:៣០ នាទីយប់។ នាពេលខាងមុខ លោក Hiramatsu ក៏មានគម្រោងក្នុងការបើកដំណើរការនាពេលថ្ងៃត្រង់ ដើម្បីបម្រើដល់ពេលសម្រាករបស់បុគ្គលិកការិយាល័យផងដែរ។ លោកក៏ចង់ចាប់ផ្ដើមប្រើប្រាស់សាច់គោដែលគុណភាពខ្ពស់ពីកសិករនៅក្នុងស្រុក ខណៈពេលដែលកំពុងពង្រីកមុខម្ហូបបន្ថែម ដើម្បីឲ្យមានការរួមបញ្ចូលបន្លែទៅតាមរដូវកាលបន្ថែមទៀតផងដែរ រួមផ្សំជាមួយនឹងការអាំងសាច់គោបែបនៅផ្ទះ (Home Style Beef) ស៊ុបដំឡូង (Potato Stew) និង សាច់មាន់បំពង (Deep-Fried Chicken) ដែលសុទ្ធសឹងជាចំណូលចិត្តរបស់ប្រជាជនជប៉ុន ។ យោងតាមប្រសាសន៍លោក Hiramatsu ខណៈពេលដែលភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ជាភោជនីយដ្ឋានសាច់អាំងដំបូងគេ ចក្ខុវិស័យគឺតែងតែផ្ដល់ជូនដល់ប្រជាជនកម្ពុជានូវបទពិសោធន៍ដ៏សំបូរបែបនៃអាហារជប៉ុនពិតៗនិងមានគុណភាពខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម ឬចង់ធ្វើការកក់តុ លោកអ្នកអាចចូលទៅកាន់ហ្វេសបុកផេកនៃ ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo តាមរយៈ https://www.facebook.com/BBQ.Restaurant.Japan.phnom.penh ឬក៏អាចទំនាក់់ទំនងតាមរយៈលេខទូរស័ព្ទ៖ +855 69 907 555

អំពីភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo

ភោជនីយដ្ឋាន BBQ Japanese Yakiniku Garden Tokyo ជាភោជនីយដ្ឋានសាច់អាំងបែបជប៉ុនមួយដែលផ្ដល់ជូននូវបទពិសោធន៍នៃការទទួលទានអាហារពេលល្ងាចបែបជប៉ុនពិតៗ ដែលមានគុណភាពខ្ពស់ ជាមួយនឹងការស្វាគមន៍ដ៏កក់ក្ដៅ។ ភោជនីយដ្ឋាននេះជាផ្នែកមួយនៃសម្ព័ន្ធក្រុមដ៏ធំមួយនៃ Japanese F&B group ដែលមានគ្រឹះដ្ឋានពី ១០ ទៅ ១៥ កន្លែង នៅក្នុងប្រទេសជប៉ុន និង ១ កន្លែង នៅក្នុងប្រទេសកូរ៉េ។

អំពីអគារ 313 Quayside

កសាងដោយហុងកុងលែន (HKL) អគារ 313 Quayside ជាអគារពាណិជ្ជកម្មមួយដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ដិក្នុងចម្ងាយមើលឃើញពីវត្តអណ្ណាលោម។ ក្នុងនាមជាមជ្ឍមណ្ឌលអាហារ ម្ចាស់អាជីវកម្មបានចាប់ដៃគូជាមួយ យីហោ F&B brands ដែលទទួលបានអត្ថប្រយោជន៍ពីទេសភាពដ៏ធំទូលាយនៃមាត់ទន្លេដ៏ឆើតឆាយនៃទីក្រុងភ្នំពេញ និងចរាចរណ៍ដ៏មមារញឹក ជាពិសេសនៅពេលល្ងាច។

អំពីហុងកុងលែន (Hongkong Land)

ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៨៩ អាជីវកម្មនៃហុងកុងលែន បានកសាងឡើងដោយឧត្ដមភាព សុចរិតភាព និងភាពជាដៃគូ។ សម្ព័ន្ធក្រុមហ៊ុនជាម្ចាស់ និងគ្រប់គ្រង ការិយាល័យសំខាន់ៗ និងហាងទំនិញប្រណិតៗដែលមានទំហំប្រមាណជាង​ ៨៥០,០០០ ម៉ែត្រការ៉េ នៅទីក្រុងជាច្រើនក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងទីក្រុងហុងកុុង សិង្ហបុរី ប៉េកាំង និង ចាកាតា។ អចលនទ្រព្យនៃហុងកុងលែនបានទាក់ទាញក្រុមហ៊ុន និងម៉ាកសញ្ញាល្បីៗជាច្រើននៅជុំវិញពិភពលោក។ 

ក្រុមហ៊ុន Hongkong Land Holdings Limited ត្រូវបានដាក់បញ្ចូលសាជីវកម្មនៅក្នុងប្រទេស​ប័រមុដា (Bermuda) និងសិង្ហបុរី ព្រមទាំងបានចុះបញ្ជីស្ដង់ដារនៅក្នុងផ្សារភាពហ៊ុននៃទីក្រុងឡុងដ៏ ជាមួយការចុះបញ្ជីបន្ទាប់សន្សំនៅ ប្រទេស​ប័រមុដា (Bermuda) និងសិង្ហបុរី។ ទ្រព្យសម្បត្ដិ និងការវិនិយោគទុនរបស់សម្ព័ន្ធក្រុមហ៊ុន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Hongkong Land Limited នៅឯទីក្រុងហុងកុង។ ហុងកុងលែនជាសមាជិកមួយនៃក្រុមហ៊ុន Jardine Matheson Group។

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម