ព័ត៌មានជាតិ
លោកស្រី Harris ប្រកាសផ្តល់មូលនិធិថាមពលស្អាតថ្មីក្នុងទំហំទឹកប្រាក់២០លានដុល្លារ សម្រាប់តំបន់មេគង្គ
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានប្រកាសផ្តល់ថវិកាចំនួន ២០ លានដុល្លារថ្មី សម្រាប់គម្រោងថាមពលស្អាតនៅក្នុងតំបន់មេគង្គ អំឡុងថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ នៅថ្ងៃអាទិត្យទី២០ខែវិច្ឆិកានេះ បន្ទាប់ពីកិច្ចប្រជុំកំពូលថ្នាក់តំបន់។
លោកស្រីបានថ្លែងបែបនេះ ទៅកាន់មេដឹកនាំអង្គការសង្គមស៊ីវិល និងមេដឹកនាំធុរកិច្ចនៅទីក្រុងបាងកក បន្ទាប់ពីបិទកិច្ចប្រជុំនៃប្លុក APEC ដែលមានសមាជិកចំនួន ២១ ប្រទេស។
លោកស្រីនិយាយថា “សកម្មភាពអាកាសធាតុដ៏ក្លាហាន គឺមិនត្រឹមតែចាំបាច់ដើម្បីការពារប្រជាជននៃភពផែនដីរបស់យើង និងធនធានធម្មជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញដ៏មានឥទ្ធិពលនៃកំណើនសេដ្ឋកិច្ចផងដែរ”។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមុននេះ លោកស្រីនិយាយថា រដ្ឋបាលអាមេរិក នឹងស្នើសុំមូលនិធិពីសភា សម្រាប់ភាពជាដៃគូថាមពលជប៉ុន-អាមេរិក-មេគង្គ (JUMPP) ដែលតាមរយៈនោះ ប្រទេសទាំងពីរនឹងធ្វើជាដៃគូជាមួយប្រទេសក្នុងតំបន់ ដើម្បីលើកកម្ពស់ថាមពលប្រកបដោយនិរន្តរភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិក ប្រកាសជួយ ថៃ អភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់