Connect with us

ព័ត៌មានជាតិ

រយៈ​ពេល​១០​ខែ​ឆ្នាំ​នេះ​មាន​ជនរងគ្រោះ​ ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន​៤០​ករណី​ថយ​ចុះ​៥%​

បានផុស

នៅ

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា​បាន​ឱ្យដឹងថា​ក្នុង​រយៈ​ពេល១០ខែ​ឆ្នាំ២០២១​នេះ​មាន​ជនរងគ្រោះ​ដោយ​សារ​មីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន៤០​ ករណី​មាន​ការ​ថយ​ចុះ​៥ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។

របាយការណ៍​ដដែល​បាន​បន្ត​ថា​ ក្នុង​ចំណោម​ជនរង​គ្រោះចំនួន​៤០​នាក់​ក្នុង​នោះ​មាន​ស្លាប់​ចំនួន​១០​នាក់ បាត់បង់​អវយវៈ ៧​នាក់ និង​២៣​នាក់​ផ្សេងទៀត​រង​របួស​ស្រាល​។ករណី​គ្រោះថ្នាក់​ទាំងនោះ គឺ​កើតឡើង​នៅ​ខេត្ត​ចំនួន​១១ រួមមាន​ខេត្ត​ព្រះវិហារ បាត់ដំបង កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ រតនគីរី ក្រចេះ ប៉ៃលិន សៀមរាប និង​ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥បានឲ្យដឹងថា នៅ​កម្ពុជា​មាន​ផ្ទៃ​ដី​​សង្ស័យ​មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន គ្រាប់​បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុង​នោះ​ប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជា​ដី​មាន​ផល​ប៉ះពាល់​ខ្ពស់​ដោយ​សារ​មីន ៤៩៩គីឡូម៉ែតការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់​បែក​ចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ​ ជា​ដី​មាន​ផល​ប៉ះ​ពាល់​ដោយ​សារ​​សំណល់​ជាតិ​ផ្ទុះ​ពីសង្រ្គាម។​ផ្ទៃដីមានគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែ​ត្រ​កា​រ៉េ​នេះ​កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦​លាន​ដុល្លារ សម្រាប់​បោស​សំអាត​រយៈពេលពីឆ្នាំ ២០១៨ ដល់​ឆ្នាំ​២០២៥​ខាងមុខ។

រដ្ឋាភិបាលកម្ពុជា បេ្តជ្ញាបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែល​សេស​​សល់​ពី​សង្គ្រាម​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥ ​ខាងមុខ។ ប្រទេស​ដែល​ផ្តល់​ថវិកា​សម្រាប់​វិស័យ​បោស​សំអាតមីន ច្រើន​ជាង​គេ​ រួម​មាន​ប្រទេស​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី អឺរ៉ុប និង​អាមេរិក​ជាដើម​។

គូរ​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ខែ​តុលា ឆ្នាំ​២០២២ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជាន់​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាន​ចំនួន ជិត​២​ម៉ឺន​នាក់ (១៩,៨១៨) រង​របួស​ជាង ៤​ម៉ឺន ៥​ពាន់​នាក់ (៤៥,១៨៦)៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៩ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១០ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម២០ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម