Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចគ្រោងកម្ទេចចោលគ្រឿងក្នុងមាន់ខុសច្បាប់ជាង ៥តោន ក្រោយឃាត់​បានពីឈ្មួញ​ដឹកតាមរថយន្ត

បានផុស

នៅ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បានឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ដឹកគ្រឿងក្នុងមាន់ ៥តោន កាលពីយប់ថ្ងៃទី១៩ខែ វិច្ឆិកា បញ្ជូនទៅការិយាល័យផលិតកម្ម និងបសុព្យាបាល​នៃមន្ទីរកសិកម្មខេត្ត។ ក្រោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចុះមកត្រួតពិនិត្យនៅថ្ងៃទី ២០ ខែវិច្ឆិកានេះរួច គ្រោងដុតកម្ទេចចោលនៅថ្ងៃទី២១ វិច្ឆិកាស្អែកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែ វិច្ឆិកា មន្ត្រីការិយាល័យរបស់លោកបានទទួលរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M- 30 47  ដឹកគ្រឿងក្នុងមាន់ពីសមត្ថកិច្ចនគរបាលបង្ក្រាប​បទល្មើសសេដ្ឋកិច្ចនៃស្នង​ការនគរបាល​ខេត្តកំពង់ឆ្នាំងយកមករក្សាទុកនៅក្នុងការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ។ លោកបានបញ្ជាក់ឲ្យដឹងថា គ្រឿងក្នុងមាន់នេះ ពុំមានលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនឡើយ ហើយក៏គ្មានប្រភព​បញ្ជាក់ច្បាស់លាស់ផងដែរ ដូច្នេះមិនអាចធ្វើចរាចរណ៍លក់ដូរនៅលើទីផ្សារបានឡើយ។

នៅព្រឹកថ្ងៃទី២០ វិច្ឆិកា លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមកត្រួតពិនិត្យវត្ថុតាងខាងលើនេះ ដែលសរុបមានគ្រឿងក្នុងមាន់ចំនួន ៣៤៥កេះ មានទម្ងន់ប្រមាណ ៥ តោន។ ក្រោយពីបានប្រជុំជាមួយមន្ត្រីជំនាញ​ផលិតកម្ម​និងបសុព្យា​បាលខេត្ត លោកបានកំណត់រៀបចំគណៈកម្មាការចម្រុះខេត្ត ដើម្បីធ្វើពិធីដុតកម្ទេចចោលថ្ងៃទី២១ ខែ វិច្ឆិកា ស្អែកនេះ ។

ដោយឡែកអ្នកបើកបររថយន្តម្នាក់ឈ្មោះ ធឹម លាប អាយុ៣០ឆ្នាំ ភេទ ប្រុស និងព្រូរថយន្តម្នាក់ឈ្មោះ ឌុំ រតនា ភេទ ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច នឹងកសាងសំណុំ​រឿងតាមនីតិវិធីច្បាប់។ ចំណែករថយន្តបទល្មើសត្រូវរក្សាទុកនូវការិយាល័យផលិតកម្មនិងបក្សសុព្យាបាលខេត្ត។

គួរបញ្ជាក់ថា តាមបញ្ជារបស់លោកឧត្តមសេនីយទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងសមត្ថកិច្ចនគរបាល​បង្ក្រាបបទល្មើសខេត្តបានស្ទាក់ចាប់រថយន្តខាងលើនេះ នៅចំណុចស្ពានជ្រៃបាក់ឃុំជ្រៃបាក់ស្រុករលាប្អៀរកាលពីម៉ោង ៦យប់ថ្ងៃទី ១៩ ខែវិច្ឆិកា ក្រោយពីសមត្ថកិច្ចមានការតាមដាន និងតាមឃ្លាំចាប់អស់រយៈពេល ១៥ថ្ងៃកន្លងមក។ នេះគឺជាស្នាដៃថ្មីមួយទៀតរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចបង្រាបបទល្មើសសេដ្ឋកិច្ចឆ្លងកាត់ទឹក​ដីខេត្តកំពង់ឆ្នាំងគ្មានច្បាប់អនុញ្ញាត៕ អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម