Connect with us

ព័ត៌មានជាតិ

ប្រធានសភាប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ​កាន់តែស៊ីជម្រៅ

បានផុស

នៅ

ប្រធានសភាកម្ពុជា ឡាវ និងវៀតណាម CLV បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំកំពូល​សភានៃប្រទេសទាំងបី នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនៃមហាសន្និបាតអន្តរជាតិសភាអាស៊ាន( AIPA) លើកទី ៤៣ ចាប់ពីថ្ងៃទី ២០-២៥ វិច្ឆិកា នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ​រវាងសភានៃប្រទេសទាំងបី ដើម្បីពង្រឹងបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាព ជាប្រពៃណី អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងនៃប្រទេសទាំងបី។

នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានសភាទាំងបី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ី​ជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា ការពារ​កិច្ច​សហប្រតិបត្តិការជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញ​កិច្ចសហប្រតិបត្តិការនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសទាំងបី។

ជាមួយគ្នានេះ ប្រធានសភានៃប្រទេសទាំងបី បានយល់ស្របលើយន្តការដែលមានស្រាប់ នៃកិច្ចប្រជុំគណៈ​កម្មាធិការ/គណៈកម្មាធិការកិច្ចការបរទេស CLV ទៅជា«កិច្ចប្រជុំកំពូលសភា CLV»។ កិច្ចប្រជុំកំពូលនេះ​មានគោលបំណង ធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យក្នុងចំណោមប្រទេសទាំងបី។ ជំរុញការផ្លាស់ប្តូរ និងផ្សព្វផ្សាយព័ត៌មាន បទពិសោធន៍ និងការអនុវត្តឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។ កៀរគធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍ CLV (CLV-DTA)។​ កិច្ចប្រជុំកំពូលលើកទី១ នឹងធ្វើជាម្ចាស់ផ្ទះដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១០ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម