ព័ត៌មានជាតិ
រថយន្តពាក់ស្លាកលេខ ខ ម រាប់រយគ្រឿង ត្រូវបានត្រួតពិនិត្យ បើមានសេះហោះចាត់បញ្ជូនទៅគយបន្ត
មន្ត្រីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីឲ្យដឹង នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះថា មានរថយន្តពាក់ស្លាកលេខ ខ ម រាប់រយគ្រឿងគ្រឿងហើយត្រូវបានឆ្លងកាត់ការត្រួតពិនិត្យរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈពេលជាង៣ខែនេះ ដោយក្នុងនោះបើមានរថយន្តពាក់ស្លាកលេខ ខ ម សេះហោះត្រូវចាត់បញ្ជូនទៅខាងគយចាត់ការបន្តតាមច្បាប់។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-05_15-51-52.jpg)
មន្ត្រីដដែលបានបន្តថា មួយរយៈមកនេះ មហាជនទូទៅក៏ដូចអ្នកដំណើរពិសេសអ្នករស់នៅភ្នំពេញ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពកម្លាំងអាវុធហត្ថរាជធានី បាននិងកំពុងតែបន្តចាត់វិធានការណ៍ត្រួតពិនិត្យទៅលើរថយន្តពាក់ស្លាកលេខ ខ ម សេះហោះ ដែលកំពុងធ្វើចរាចរយ៉ាងអានាធិបតេយ្យតាមដងផ្លូវនៅរាជធានីភ្នំពេញ ពិសេសក្រុមឡានដឹកដី ដឹកថ្ម ដឹកខ្សាច់ ពាក់ស្លាកលេខ ខ ម លោតឆត្រនោះតែម្ដង ដែលប៉ះពាល់ដល់កិត្តិយសក្រសួងការពារជាតិ។ ការត្រួតពិនិត្យនេះ បានធ្វើឡើងពីសំណាក់កម្លាំងកងយានយន្ត នៃមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តការងារ ត្រួតពិនិត្យស្លាកលេខរថយន្តខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ បកកញ្ចក់ខ្មៅ អាវុធជាតិផ្ទុះ វិទ្យុទាក់ទងនិងបកកញ្ចក់នៅលើដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ ស្ទើរជារៀងរាល់ថ្ងៃរួមនឹងក្រុមចល័ត ផងដែរ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងបន្ថែមថា ជាក់ស្ដែងថ្ងៃនេះសកម្មភាពកម្លាំងកង យានយន្ត នៃ មន្ទីរ សម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះអនុវត្តន៍ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ផងនិង រថយន្តដែលបំពាក់ស្លាកលេខ ខេមរភូមិន្ទក្លែងក្លាយ ពិសេសឡានដឹកដីតែម្ដង មិនដឹងគេអាងអីបានហ៊ានប្រើស្លាកខ ម មករកស៊ីឯកជនខ្លួនឯងទៅវិញ។ ចំពោះឡានដឹកដី ដឹកថ្ម ដឹកខ្សាច់ខ្លះពាក់ស្លាកលេខសេះហោះបើរកឃើញត្រូវតែចាត់វិធានការជាបន្ទាន់តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ដែលបានបន្តអនុវត្តន៍នៅជាយក្រុង ពិសេសផ្លូវជាតិធំៗជាក់ស្ដែងផ្លូវជាតិលេខ៤ នៅកំបូលតែម្ដងដែលកម្លាំងអាវុធហត្ថបន្តចុះអនុវត្តជាប្រចាំ។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-05_15-51-51.jpg)
មន្ត្រីដដែលបានបន្តថា ក្រៅពីនេះ កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កម្ដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បីបង្ការទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លងកូវីដ១៩។
![](https://kampucheathmey.com/wp-content/uploads/2021/01/photo_2021-01-05_15-51-54.jpg)
ក្រៅពីអនុវត្តវិធានការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរថយន្តពាក់ស្លាកលេខ ខ ម ក្លែងក្លាយមកសកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំបទបញ្ជាចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជួយសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងផ្លូវ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។ ដោយឡែកកម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួននាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ ក្នុងនាមជាអ្នកបម្រើរាស្ត្រក្នុងទឹកចិត្តស្មោះត្រង់៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត