ព័ត៌មានជាតិ
លោក ឃុត សុខឿន៖ ការប្រកួតស្នាដៃអក្សរសិល្ប៍ គឺជំរុញលើកទឹកចិត្តយុវជនក្នុងការបញ្ចេញស្នាដៃតែងនិពន្ធ
លោក ឃុត សុខឿន នាយកគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរបានថ្លែងថា ការប្រកួតប្រជែងដណ្តើមពានរង្វាន់អក្សរសិល្ប៍ គឺជាឱកាសមួយដើម្បីជំរុញលើកទឹកចិត្តដល់កវីនិពន្ធទាំងអស់ជាពិសេសយុវជនក្នុងការចូលរួមបញ្ចេញទស្សនៈ និងស្នាដៃរបស់ខ្លួនតាមរយៈការតែងនិពន្ធ។
លោក ឃុត សុខឿន ថ្លែងបែបនេះ ក្នុងពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍នៃមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមលោក ឃុត សុខឿន ការប្រកួតប្រជែងដណ្តើមពានរង្វាន់អក្សរសិល្ប៍ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗរបស់មហោស្រពអក្សរសិល្ប៍ខ្មែរ។ នៅឆ្នាំ២០២២នេះ ការប្រកួតប្រជែងដណ្តើមពានរង្វាន់អក្សរសិល្ប៍ គឺបានទទួលការឧបត្ថម្ភផ្តាច់មុខដោយសណ្ឋាគាររ៉ូសវូដភ្នំពេញ។
ប៉ុន្តែយ៉ាងណាក្ដី លោក ឃុត សុខឿន ក៏បានអំពាវនាវដល់វិស័យឯកជន និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តជួយចូលរួមគាំទ្រ និងឧបត្ថម្ភដល់មហោស្រពអក្សរសិល្ប៍ខ្មែរ ដើម្បីឲ្យមានការប្រកួតប្រជែងស្នាដៃតែងនិពន្ធអក្សរសិល្ប៍អាចរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក៏ដូចជាការចូលរួមចំណែកលើកស្ទួយ អភិរក្ស និងថែរក្សាដល់អក្សរសិល្ប៍ខ្មែរផងដែរ។
សូមជម្រាបថា មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥ បានប្រកាសជ្រើសរើសស្នាដៃអក្សរសិល្ប៍ដែលជាប្រភេទកំណាព្យ និងរឿងខ្លី ចាប់ពីថ្ងៃទី២៧ ខែកក្កដា និងឈប់ទទួលស្នាដៃនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ការជ្រើសរើសស្នាដៃអក្សរសិល្ប៍នេះ ត្រូវបានវាយតម្លៃដោយគណៈកម្មការចំនួន ៣រូប ដើម្បីជ្រើសរើសស្នាដៃជ័យលាភី។ រយៈពេលជិត ៣ខែ ក្រុមការងារមហោស្រពទទួលបានស្នាដៃដែលដាក់ប្រឡងចំនួនជិត ២០០ ខណៈស្នាដៃដែលត្រូវបានបញ្ជូនទៅគណៈកម្មការជ្រើសរើសមាន ១៣៣ស្នាដៃ (រឿងខ្លីចំនួន ៥៤ រឿង និងកំណាព្យចំនួន ៧៩)។
ជាលទ្ធផល មហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៥ ឆ្នាំ២០២២បានរកឃើញម្ចាស់ជ័យលាភីចំនួន ១០រូបគឺ៖ ផ្នែករឿងខ្លី ចំណាត់ថ្នាក់លេខពីរ ១រូប ចំណាត់ថ្នាក់លេខបី ២រូប ជ័យលាភីកិត្តិយស ២រូប។ ផ្នែកកំណាព្យចំណាត់ថ្នាក់លេខមួយ ១រូប ចំណាត់ថ្នាក់លេខពីរ ១រូប ចំណាត់ថ្នាក់លេខបី ១រូប និងជ័យលាភីកិត្តិយស ២រូប៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច