ព័ត៌មានជាតិ
សណ្ឋាគារយីហោបរទេសធំៗ កំពុងពង្រីកអាជីវកម្មក្នុងប្រទេសកម្ពុជា
សណ្ឋាគារយីហោបរទេសកាន់តែច្រើនកំពុងពង្រីកអាជីវកម្មក្នុងប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាក៏ជាគោលដៅទេសចរណ៍ដ៏ធំមួយនៅក្នុងតំបន់។
លោក គឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារនៃក្រសួងទេសចរណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះមានសណ្ឋាគារជាង ៧០០ ទីតាំងកំពុងដំណើរការអាជីវកម្មក្នុងប្រទេសកម្ពុជា។ ក្រៅពីសណ្ឋាគារក្នុងស្រុក ក៏មានសណ្ឋាគារយីហោបរទេសជាង ៥០ កន្លែង។

លោក គឹម សេរីរ័ត្ន បានឲ្យបន្ថែមថា សណ្ឋាគារជាហ្វេនឆាយបរទេសមានជាង ៥០ ទីតាំង ក្នុងនោះមួយចំនួនទទួលបានហ្វ្រេនឆាយដោយផ្ទាល់ និងមួយទៀតជាលក្ខណៈជួលឲ្យគ្រប់គ្រង។ សណ្ឋាគារប្រើប្រាស់យីហោបរទេសផ្ទាល់មានជាង ៣០ ទីតាំង។
លោកគឹម សេរីរ័ត្ន បានបង្ហាញពីគ្រុបសណ្ឋាគារបរទេសធំៗកំពុងដំណើរការអាជីវកម្មក្នុងប្រទេសកម្ពុជាមានដូចជាយីហោ Accor, Hyatt, Belmond, Zanier, Six Senses, Novotel, Mayotte និង Marriott ជាដើម។
លោក គឹម សេរីរ័ត្នបានបន្តថា ក្នុងអំឡុងវិបត្តិកូវីដសណ្ឋាគារយីហោបរទេសបានផ្អាកមួយរយៈ ប៉ុន្តែមិនបានចាកចេញពីប្រទេសកម្ពុជានោះទេ។ បច្ចុប្បន្នបានបើកដំណើរការឡើងវិញ ស្របពេលស្ថានភាពកូវីដមានភាពធូរស្រាល ហើយលំហូរភ្ញៀវធ្វើដំណើរបានត្រឡប់មកវិញជាបណ្តើរៗ។
សណ្ឋាគារហ្រ្វេនឆាយបរទេសដ៏ធំមួយទៀតប្រចាំតំបន់ Shangri-la ក៏មើលឃើញពីទីផ្សារកម្ពុជា និងគ្រោងបើកដំណើរការនៅពេលខាងមុខនេះដែរ។
ក្រៅពីសណ្ឋាគារបរទេសលំដាប់ប្រណីត កម្ពុជាក៏មានសណ្ឋាគារលំដាប់ផ្កាយជាង ៥០ ទីតាំងដែលផ្តល់សេវាស្នាក់នៅលំដាប់ស្តង់ដាអាចទទួលភ្ញៀវទេសចរកម្រិតខ្ពស់។
ក្រសួងទេសចរណ៍បានដាក់ក្តីរំពឹងទុកថា ឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសមកកម្សាន្តចន្លោះពី ១ លាន ៥ សែននាក់ ទៅ ២ លាននាក់។ ជាមួយគ្នានេះក្រសួងទេសចរណ៍ប្រកាសដាក់ចេញយុទ្ធសាស្ត្រនៅឆ្នាំ ២០២៨ នឹងទាក់ទាញចរន្តភ្ញៀវទេសចរអន្តរជាតិឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាប្រមាណ ៧,៥ លាននាក់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់