ព័ត៌មានជាតិ
អង្គភាពប្រឆាំងអំពើពុករលួយដាក់មន្ត្រីជាង ២ ពាន់នាក់ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងដាក់មន្ត្រីប្រមាណ ២ ពាន់នាក់ចូលរួមសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី ៥ និងទី ៦ ខែធ្នូ ឆ្នាំ ២០២២។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២១ ខែវិច្ឆិកា នេះថា ក្នុងដំណើរការប្រឡងក្រសួងបានរៀបចំគណៈកម្មការមេប្រយោគ និងគណៈកម្មការអប្បមាទ ព្រមទាំងគណៈកម្មការផ្សេងៗទៀត ដែលប្រើប្រាស់បុគ្គលិកអប់រំ ជាង ៧ ម៉ឺននាក់ (៧ ៧០០០) ក្នុងនោះក៏មានការសហការពីអង្គភាពប្រឆាំងអំពើពុករលួយដែលចូលរួមសង្កេតការណ៍ប្រមាណ ២ ពាន់នាក់ គ្រប់ដំណាក់កាលនៃប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។

ការប្រឡងបាក់ឌុបនៅឆ្នាំនេះនឹងត្រូវរៀបចំធ្វើឡើងរយៈពេល ២ ថ្ងៃ (៥-៦ ធ្នូ) ហើយគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែធ្នូ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយនៅថ្ងៃទី ២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗទៀត។
បេក្ខជនមានឈ្មោះដែលនឹងត្រូវចូលរួមប្រឡងឆ្នាំនេះចំនួនជាង ១ សែននាក់ (១២៨ ១៣៤) ដែលមានបេក្ខនារី ជិត ៧ ម៉ឺននាក់ (៦៨ ៧៧១)៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ