Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១សប្តាហ៍ជាប់ៗគ្នាក្នុងខែមករានេះ

បានផុស

នៅ

តាមការប្រកាសរបស់ក្រសួងធនធាន​ទឹក និងឧតុនិយម កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១ សប្តាហ៍ ចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១៣ ក្នុងខែមករានេះ។

យោងតាមសេចក្តីជូនដំណឹងចំនួន២ ដាច់ដោយឡែកពីគ្នា ក្រសួងធនធានទឹក និងឧតុនិយម ការ​ចុះត្រជាក់ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមករា ដោយសារតែឥទ្ធិពល​ខ្យល់មូសុងឦសានកម្រិតមធ្យម និង​កាន់តែត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមករា ដោយសារតែឥទ្ធិពលខ្យល់មូសុងឦសានខ្លាំង។

ទិដ្ឋភាពប្រជាពលរដ្ឋបង្កាត់ភ្លើងកម្តៅក្នុងរដូវរងារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ជ្រលង​សម្ពាធខ្ពស់ពីភាគ​ខាង​ជើងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំនឹងខ្យល់មុសុងឦសាន នឹងធ្វើឱ្យអាកាសធាតុកម្ពុជាចុះត្រជាក់ចាប់ ពី១២អង្សា ទៅ១៥អង្សា ជាពិសេសនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន និងខេត្តមួយចំនួដូចជា មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់។

ជាមួយគ្នានេះ​ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវឲ្យ​ពលរដ្ឋ​រស់នៅ​ឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ឱ្យបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។

ដោយឡែក ក្រសួងក៏អំពាវនាវទៅដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ឱ្យបង្កើនការយក​ចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើង​ជាយថាហេតុ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម