Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំអំពាវនាវឲ្យម្ចាស់កន្លែងស្នាក់នៅ​ចូលរួមជួយសម្រួលបេក្ខជនប្រឡងបាក់ឌុប

បានផុស

នៅ

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២១ ខែវិច្ឆិកានេះបានថ្លែងអំណគុណដល់អាជ្ញាធរ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ដែលចូលរួមចំណែក​ក្នុងការផ្ដល់ទីកន្លែងស្នាក់នៅ​តាមទីរួមខេត្ត​ និងទីរួមស្រុកមួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏អំពាវនាវ​ឲ្យសណ្ឋាគារ​ ផ្ទះសំណាក់ ​ភោជនីយដ្ឋាន​ កន្លែងលក់អាហារផ្សេងៗ​ ជួយ​សម្រួល​ដល់បេក្ខជន​ដែលមកពីតាមស្រុក ក៏ដូចជា​ពីតាមឃុំ​ ដែលត្រូវមកប្រឡងពីទីរួមខេត្ត​ និងទីរួមស្រុកមួយចំនួន​ ដើម្បីធានានូវសុវត្ថិភាព ជាពិសេសចរាចរនៅតាមដងផ្លូវ និងផ្ដល់ភាពងាយស្រួល​ក្នុងការស្នាក់នៅ​ ហូបចុករបស់បេក្ខជនផងដែរ។

ការប្រឡង​បាក់ឌុបនៅឆ្នាំនេះ​នឹងត្រូវរៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ ៥-៦ ខែធ្នូ ២០២២ ដែលគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែធ្នូ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ខណៈខេត្តផ្សេងៗនៅថ្ងៃទី ២៨ ខែធ្នូ។

បេក្ខជនដែលនឹងត្រូវចូលរួម​ប្រឡង​ឆ្នាំនេះចំនួនជាង ១ សែននាក់ (១២៨ ១៣៤) ដែលមានបេក្ខនារីជិត ៧ ម៉ឺននាក់ (៦៨ ៧៧១) ដែលមាន ២២១ មណ្ឌលប្រឡង ស្មើនឹង ៥ ១៧៤ បន្ទប់នៅទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម