ព័ត៌មានជាតិ
ចៅសង្កាត់ព្រែកថ្មីជិត ៤ អាណត្តិត្រូវបានតែងតាំងជាអភិបាលរងស្រុកកៀនស្វាយ
លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីជិត ៤ អាណត្តិរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានក្រសួងមហាផ្ទៃប្រកាសតែងតាំងជាអភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្ដាលនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២។

ពិធីប្រកាសតែងតាំងលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ឡើងកាន់ដំណែងជាអភិបាលរងស្រុកកៀនស្វាយគឺធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកានេះ។
គួរបញ្ជាក់ថា លោក លីវ វណ្ណថេងបានកាន់ដំណែងជាចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញអស់រយៈជិត៤អាណត្តដោយដំណែងរបស់លោកគឺបានមកពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកថ្មីផ្ទាល់តែម្តង។

ពេលដែលលោក លីវ វណ្ណថេង ទៅកាន់ដំណែងថ្មីជាអភិបាលរងស្រុកកៀនស្វាយធ្វើឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកថ្មីក៏ដូចជាមន្ត្រីរាជការនៅសាលាខណ្ឌច្បារអំពៅមានក្តីនឹករឮកហើយក៏សូមជូនពរឲ្យលោកមានជ័យជំនះក្នុងតួរនាទីថ្មីមិនឲ្យខកចិត្តពីប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ