ព័ត៌មានជាតិ
សម្ដេចហេង សំរិន៖ តំបន់អាស៊ាន និងពិភពលោកកំពុងជួបប្រទះសម្ពាធពីគ្រប់ទិសទី
សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានគូសបញ្ជាក់ដល់គណៈប្រតិភូនៃសមាជិកអាយប៉ានិងបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ថា បច្ចុប្បន្ននេះតំបន់អាស៊ានក៏ដូចជាពិភពលោក កំពុងជួបប្រទះនូវបញ្ហាប្រឈម និងសម្ពាធពីគ្រប់ទិសទីពិសេសបញ្ហារុស្ស៊ី និងអ៊ុយក្រែន។

សម្ដេច ហេង សំរិន មានប្រសាសន៍ថា ក្នុងឱកាសនៃការជួបប្រជុំនៅក្នុងមហាសន្និបាតអាយប៉ាលើកនេះ កើតឡើងស្របពេលដែលប្រារព្ធខួបលើកទី៤៥ ឆ្នាំរបស់អាយប៉ា និងខួបលើកទី ៥៥ ឆ្នាំរបស់អាស៊ាន ដែលក្នុងរយៈពេលជាងកន្លះសតវត្សមកនេះអាចសម្រេចបានសមិទ្ធផលជាច្រើន។ មិនតែប៉ុណ្ណោះ រាល់បញ្ហាដែលអាស៊ាននិងពិភពលោកកំពុងប្រឈមដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹង ការចុះទន់ខ្សោយនៃប្រព័ន្ធពហុភាគីនិយម និងការចាប់ផ្ដើមបែងចែងនិន្នាការសេដ្ឋកិច្ច ភាពតានតឹងនៃបញ្ហាតៃវ៉ាន់ ឧបទ្វីបកូរ៉េ ជម្លោះដែនសមុទ្រ និងវិបត្តិនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា ធ្វើឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោកទទួលរងនូវឥទ្ធិពលដ៏លំបាកខ្លាំង ។
អ្វីដែលកាន់តែលំបាកមួយកម្រិតទៀតដល់ពិភពលោកគឺសង្គ្រាមរាំរ៉ៃ រស្ស៊ីនិងអ៊ុយក្រែន ដែលបង្កជាបញ្ហាថាមពល និងសន្តិសុខស្បៀងផងដែរ។

សម្តេចហេង សំរិន ក៏បានបញ្ជាក់ទៀតថា ដើម្បីអាចឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ អាយប៉ា គួរតែជំរុញឆន្ទៈឱ្យកាន់តែមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ ឱ្យកាន់តែមានភាពបើកចំហបរិយាបន្ន និងផ្អែកលើច្បាប់ ខណៈពេលដែលបន្តពង្រឹងដៃគូរពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តវិស័យ ដើម្បីធានាបានថា សហគមន៍អាស៊ានប្រកបដោយចិរភាព បរិយាបន្ន និងភាពធន់។

សម្តេចក៏បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សន្តិភាព និងការយោគយល់គ្នាក្នុងកម្រិតថ្នាក់ជាតិថ្នាក់ដំបន់ និងថ្នាក់សកល គឺជាការខិតខំមួយដែលមិនចេះរីងស្ងួត ពិសេសវិស័យការទូតសភា គួរតែបន្តដើរតួនាទីកាន់តែសំខាន់នៅក្នុងបញ្ហានេះ។
ទោះយ៉ាងណា សម្តេចបានគូសបញ្ជាក់ថា អាយ ប៉ា លើកទី៤៣នេះ មិនត្រឹមតែផ្តល់នូវឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការយោគយល់ ជឿទុកចិត្តគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដើរតួជាវេទិកាមួយ ដើម្បីស្វែងរករាល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាដែលអាស៊ានកំពុងតែប្រឈម៕
ដោយ៖ ថារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ