Connect with us

ព័ត៌មានជាតិ

ឃាត់រថយន្ដដឹកសាច់មាន់ខូចគុណភាព១គ្រឿង​​ ចេញ​ពី​ប្រទេស​ថៃ តាម​ច្រក​របៀង

បានផុស

នៅ

ក្រុម​ជំនាញ​បសុពេទ្យ​ខេត្ត​បន្ទាយមានជ័យ ​សហការ​ជា​មួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​បង្ក្រាប រថ​យន្ត​ដឹក​សាច់​មាន់​ ខូចគុណភាព ១គ្រឿង ចេញ​ពី​ប្រទេស​ថៃ តាមច្រករបៀង១គ្រឿង នៅម៉ោង១២.៣៥នាទី រំលង​អាធ្រាត្រ ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ នៅ​ចំណុច​ស្ពាន​លេខ ៣ ភូមិ​ជោគជ័យ ឃុំ អូរបីជាន់ ស្រុក​អូរជ្រៅ ។

រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់ ម៉ាក ហ៊ី​យ៉ាន់​ដាយ ពណ៌ ស ពាក់​ស្លាក​លេខ​ 2C.7818 ដឹកសាច់មាន់​ ​​តាម​ច្រករបៀង​ជោគជ័យ ឈម​ជា​មួយ ច្រកណងចាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នគរបាល​ប៉ុស្តិ៍ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ដឹក​សាច់​មាន់​ ខូច​គុណភាព​នេះ​ដើម្បី​ទប់ស្កាត់​នូវ​រាល់​ទំនិញ​ខូចគុណភាព ​ទប់ស្កាត់​ជំងឺ​ឆ្លង និង​វិធានការ របស់​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​​ដែល​ជា​ហេតុ​បង្ក​ផល​ប៉ះពាល់​ដល់​បរិមាណ គុណភាព សុវត្ថិភាព​ដល់​អ្នក​ទទួលទាន​ផង​ដែរ។

សមត្ថកិច្ច បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹក​សាច់​មាន់​ដែល​បាន​ឃាត់​ គឺ​ខុស​លក្ខណៈ​បច្ចេក​ទេស ដែល​នាំ​ឲ្យ​ខូច​គុណភាព សាច់​មាន់​ទាំងអស់ ត្រូវ​កម្ទេច​ចោល ​ចំណែក​រថយន្ត ត្រូវបាន​រៀប​ចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

Sokha Hotels

ព័ត៌មានពេញនិយម