ព័ត៌មានជាតិ
អភិបាលក្រុងកែប ចុះអនុវត្តវិធានការរុះរើសំយាបគ្រោងដែកមិនរៀបរយនៅផ្សារកែប
ផែនការរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈនៅផ្សារកែប ត្រូវបានរដ្ឋបាលក្រុង ចុះអនុវត្តន៍វិធានការរដ្ឋបាល ដោយរុះរើរាល់សំណង់ដែលតសំយាបសង់រំលោភមកលើផ្លូវថ្មើរជើង គឺជាផ្លូវសាធារណៈរបស់រដ្ឋផ្សេងទៀត ក្រោយពីអាវជីករមួយចំនួនមិនអនុវត្តន៍ទៅតាមការណែនាំរបស់រដ្ឋបាលក្រុងកែប ដែលបានដាក់ចេញឲ្យរុះរើសពីរទៅបីដងរួចមកហើយនាពេលកន្លងទៅ ក្នុងកំឡុងពេលនោះ គេឃើញមានក្រុមអាជីវករខ្លះ បានព្យាយាមរារាំងចំណាត់ការ របស់សាលាក្រុងកែប តែមិនមានករណីហិង្សាកើតឡើងនោះទេ។
នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះលោក ខេង យ័ន អភិបាលក្រុងកែបបានដឹកនាំ មន្ត្រីអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងទាំងបី ចុះអនុវត្តន៍វិធានចុះរុះរើសំយាបសាងសង់មិនរៀបរយរំលោភទៅលើផ្លូវសាធារណៈមួយកន្លែងដែលមាន ម្ចាស់ឈ្មោះ ម៉ែន សុភី អាយុជាង៤៥ឆ្នាំជាអាជីវករលក់ដូរនៅផ្សារកែបនេះដែលមិនព្រមស្តាប់តាមការណែនាំអប់រំរបស់រដ្ឋបាលក្រុង និងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងនោះឃើញថា សំណង់ដែលសង់តសំយាបគ្រោងដែកមិនរៀបរយរំលោភមកលើផ្លូវសាធារណៈ និងការដាក់តាំងលក់សម្ភារៈផ្សេងៗលើផ្លូវទីសាធារណៈ ត្រូវបានរុះរើចេញ។
ដោយឡែកអាជ្ញាធរនៅតែបន្តធ្វើដូចនេះជាបន្តបន្ទាប់ទៀត នៅពេលក្រោយជាក់ស្តែងនៅជុំវិញផ្សារកែបនេះឃើញថា មានសណ្តាប់ធ្នាប់សោភ័ណភាពផ្លូវចេញចូលបានទូលំទូលាយឱ្យល្អទៅថ្ងៃមុខបន្តទៀតផងដែរ។
លោក ខេង យ័ន អភិបាលក្រុងកែបបានលើកឡើង ឱ្យដឹងថា នេះដើម្បីប្រយោជន៍ផ្លូវសាធារណៈរបស់រដ្ឋទាំងអស់ មិនមែនដើម្បីផលប្រយោជន៍ទៅនៅបុគ្គលនោះទេ ហើយបើដឹងថា ខ្លួនបានតសំយាបរំលោភលើផ្លូវហើយ មេត្តាបញ្ឈប់ ដើម្បីកុំមានបញ្ហាថ្នាំងថ្នាក់លើអារម្មណ៍ជាមួយគ្នា។
លោក ង៉ាន សុខា អាយុ៦០ឆ្នាំជាប្រធានផ្សារកែបបានប្រាប់ឲ្យដឹងថា ទីតាំងខ្លះទៀតដែលអាជីវករមានផ្ទះបានកំពុងសាងសង់សំណង់រឹងរំលោភមកលើដីទីសាធារណៈរបស់រដ្ឋជាកន្លែងចំណោទដាក់រថយន្តនិងម៉ូតូនិងកន្លែងខ្លះទៀតបានធ្វើរំលោភនៅលើប្រព័ន្ធលូបង្ហូរទឹកគឺជាដីរបស់រដ្ឋនោះហើយដាក់តាំងលក់ដូរបានដោយមិនមានអាជ្ញាធរចាត់វិធានការដូចជាកន្លែងដែលទីតាំងបានរុះរើសយាប់នេះនោះឡើយ។
ជាទីតាំងទទួលផលប្រយោជន៍ដោយបុគ្គលឯកជន ហើយក្រុមអាជីវករនៅផ្សារកែបមួយចំនួនពួកគាត់មិនពេញចិត្តដោយបានឃើញក្នុងមួយរយៈពេលនេះឃើញមានអ្នកខ្លះបានសាងសង់សំណង់តសំយាបមកលើផ្លូវនៅជុំវិញផ្សារកែបនេះ។
ដោយឡែកនៅចុងក្រោយនេះដែរ លោក ខេង យ័យ អភិបាលក្រុងកែប បានឱ្យដឹងថា ការចុះរុះរើសំយាបគ្រោងដែក ដែលបានធ្វើរំលោភមកលើផ្លូវនេះ គឺដើម្បីឱ្យផ្លូវបានធំដូចដើមវិញនេះដូច្នេះដែលលោកបានចុះរៀបចំនៅផ្សារកែបនិងឲ្យសមជាផ្សារទីក្រុងទេសចរណ៍ ជាគោលដៅរបស់រដ្ឋបាលក្រុងកែបនឹងធ្វើឲ្យបានជាបន្តលោកនិងចុះអនុវត្តរៀបចំធ្វើការណែនាំទីតាំងមួយចំនួនទៀតដែលសាងសង់សំណង់តសំយាបរំលោភមកលើដីផ្លូវសាធារណៈរបស់រដ្ឋកន្លែងផ្សេងៗជាបន្តទៀត៕
ដោយ ៖ សឹង រ៉ាត់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់