Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និង​ក្រសួង​ធម្មការ និង​សា​សនា​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ប្រកាស​ជ័យ​លាភី​អារាម​មេ​ត្រី​បរិស្ថាន

បានផុស

នៅ

នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ប្រកាស​ជ័យលាភី​អារាម​មេត្រី​បរិស្ថាន​ឆ្នាំ​២០២២ កម្មវិធី​នេះ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​មន្ត្រី​សង្ឃ​ទាំងពីរ​គណៈ ព្រះ​ចៅ​អធិ​ការ ព្រះសង្ឃ​ពុទ្ធសាសនា លោក​អគ្គនាយក តំណាង​លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​សាសនិក​ឥស្លាម ជាច្រើនរូប​ទៀត​។ កម្មវិធី​ប្រកាស​ជ័យលាភី​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តីពី​អារាម​មេត្រី​បរិស្ថាន ដែល​ក្រសួងបរិស្ថាន និង​ក្រសួង​ធម្មការ និង​សាសនា​បានដាក់​អនុវត្ត​តាំងពី​ឆ្នាំ​២០២១ និង​ប្រកាស​ទទួលស្គាល់​អារាម​ដែល​បាន​ជាប់​ជ័យលាភី​អារាម​មេត្រី​បរិស្ថាន​ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំ​២០២២​នេះ ជា​គឺជា​ឆ្នាំ​ដំបូង​ដែល​ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា រៀបចំ​ចលនា​ប្រឡងប្រណាំង ជ្រើសរើស​វត្ត​អារាម​ដែល​បាន​អនុវត្ត​ល្អប្រសើរ​លើ​ការងារ​បរិស្ថាន សំដៅ​ដល់​ការប្រតិបត្តិ​មេត្រីភាព​បរិស្ថាន និង​ការអប់រំ​ផ្សព្វផ្សាយ​ចំណេះដឹង​បរិស្ថាន​នៅតាម​សហគមន៍​។ សម្រាប់​ការវាយតម្លៃ​ជ័យលាភី​អារាម​មេត្រី​បរិស្ថាន​ឆ្នាំនេះ ក្រសួងបរិស្ថាន និង​ប្រ​សួង​ធម្មការ និង​សាសនា បានជ្រើសរើស​អារាម​ចំនួន​០៣ ដែល​បាន​ជាប់​ជ័យ​ល​ភី ក្នុងចំណោម​អារាម​អារាម​ចំនួន​៣៤​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ឆ្នាំ​២០២២​។

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អារាម​សាសនា​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​លើ​ការងារ​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន​ដល់​សាសនិក ដើម្បី​ចូលរួមចំណែក​រៀបចំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​វិបុលភាព និង​ការ​អភិ​វ​ឌ្ឍន៍​ដោយ​ចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម