ព័ត៌មានជាតិ
លោក ជិន ម៉ាលីនថា ការផ្លាស់ប្តូរអង្គភាពទាំង៤ទៅកាន់ទីតាំងថ្មី ដោយសាទីតាំងក្រសួងបច្ចុប្បន្នចង្អៀត
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃ៥ មករា នេះថា ការសម្រេចផ្លាស់ប្តូរអង្គភាពទាំង៤ទៅកាន់ទីតាំងថ្មី ដោយសាតែទីតាំងក្រសួងបច្ចុប្បន្នចង្អៀត ហើយរង់ចាំសាលាឧទ្ធរណ៏បច្ចុប្បន្ននេះ ផ្លាស់ទៅទីតាំងថ្មី នឹងយកអង្គភាពទាំង៤ នោះត្រឡប់មកវិញ។
លោក ជិន ម៉ាលីន លើកឡើងថា “អង្គភាពទាំង៤នោះ ត្រូវរើទៅទីតាំងថ្មីសិន អាចរយៈពេល២ ឬ៣ ឆ្នាំទើបត្រូវត្រឡប់មកវិញ។ ដោយសារទីតាំងក្រសួងបច្ចុប្បន្នវាចង្អៀត ហើយយើងរង់ចាំសាលាឧទ្ធរណ៏បច្ចុប្បន្ននេះ ផ្លាស់ទៅទីតាំងថ្មី ហើយឧទ្ធរណ៏បច្ចុប្បន្ននឹងក្លាយទៅជាការិយាល័យរដ្ឋបាលរបស់ក្រសួង ពេលហ្នឹងយើងនឹងប្តូរអង្គភាពទាំង៤ ត្រឡប់មកវិញ ឥឡូវរយៈពេលប្រហែល៣ឆ្នាំ យើងប្តូរគាត់ទៅកន្លែងថ្មីសិន រង់ចាំឧទ្ធរណ៏បច្ចុប្បន្នផ្លាស់ទៅកន្លែងថ្មី យើងនឹងយកត្រឡប់មកវិញ ដោយសារទីតាំងបច្ចុប្បន្នចង្អៀត”។
សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ សម្រេចផ្លាស់ប្តូរអង្គភាពចំនួន៤ ទៅកាន់ជាន់ទី២៩ និង៣០ នៃអគាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានអាសយដ្ឋាន នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នេះបើយោយាមលិខិតមួយច្បាប់ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌រួមមាន អគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ អគ្គនាយកដ្ឋានកិច្ចការ រដ្ឋប្បវេណី អគ្គាធិការដ្ឋានកិច្ចការតុលាការ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នឹងផ្លាស់ប្តូរទីកន្លែងបម្រើការងារទៅកាន់ទីតាំងថ្មីជាន់ទី២៩ និង៣០ នៃអគាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានអាសយដ្ឋានលេខ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ តទៅ៕

អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក