Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទម្លាយកំណត់ហេតុជំនួបជាមួយលោក ចូ បៃដិន ​មិនមានការស្នើឲ្យដោះលែង កញ្ញា សេង ធារីនោះទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២២ ខែវិច្ឆិកានេះបានឲ្យដឹងថា នៅក្នុងជំនួបរវាងសម្ដេចជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានកាលពីពេលថ្មីៗនេះ មិនមានការស្នើឲ្យដោះលែង កញ្ញា សេង ធារីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីនដោយសម្ដេចបានផ្ដាំទៅកាន់អ្នកធ្វើអត្ថាធិប្បាយជុំវិញប្រធានាធិបតីអាមេរិក លោក ចូ បៃដិនក្នុងជំនូបជាមួយសម្ដេចឲ្យមានការគោរពចំពោះក្រមសីលធម៌ នៃមេដឹកនាំដែលមានការជជែកគ្នា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «រឿងថា ឯណាអប្សរាក្បាលត្រង៉ោលត្រូវតែដោះលែង ខ្ញុំអត់ដឹង ព្រោះខ្ញុំអត់បានស្ដាប់ ខ្ញុំអត់ឭសម្ដី ចូ បៃដិន និយាយចឹងផង ខ្ញុំសូមទោសដល់ទៅចាកប្រធានហួសហេតុពេក យើងធ្វើទៅមិនរួច»។

កញ្ញា សេង ធារី ត្រូវបាន​ត្រូវបានតុលាការ​ប្រកាសសាលក្រមនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ ​ដាក់ពន្ធនាគារ ៦ ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​ញុះញង់​ និង​រួម​គំនិត​ក្បត់​ពាក់ព័ន្ធ​នឹងដំណើរ​វិល​​ចូលស្រុក​របស់​លោក សម រង្ស៊ី​កាល​ពី​ឆ្នាំ២០១៩​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម